ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ផ្លូវ​រវាង​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​៣​នាក់​ផ្ទុះ​ជម្លោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​៣​នាក់​បាន​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ ដោយ​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ បាន​យក​ច្រវាក់​វាយ​ទៅ​លើ​ភាគី​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​២​នាក់​បងប្អូន បណ្តាល​ឱ្យ​រង​របួស​ម្នាក់​បែកក្បាល​ហូរ​ឈាម បង្ក​ឱ្យ​មានការ​ផ្អើល​ពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​តាម​ផ្លូវ និង​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ក្រុម​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាំង​៣​នាក់ រួម​ទាំង​ម៉ូតូ​កង់​បី​​ទាំង​​៣​គ្រឿង​នាំ​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​៣​នាក់​បាន​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ ដោយ​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ បាន​យក​ច្រវាក់​វាយ​ទៅ​លើ​ភាគី​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​២​នាក់​បងប្អូន បណ្តាល​ឱ្យ​រង​របួស​ម្នាក់​បែកក្បាល​ហូរ​ឈាម បង្ក​ឱ្យ​មានការ​ផ្អើល​ពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​តាម​ផ្លូវ និង​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ក្រុម​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាំង​៣​នាក់ រួម​ទាំង​ម៉ូតូ​កង់​បី​​ទាំង​​៣​គ្រឿង​នាំ​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​លេខ​៩២ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​​និយាយ​​ថា ឃើញ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ឈ្លោះ​គ្នា​គឺ​កាច​ៗ​ណាស់ បើក​ច​រឹក​ដូច​ពួក​គាត់​អុី​ចឹង លែង​ហ៊ាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ហើយ ព្រោះ​ខ្វះ​ការ​យោគយល់ អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ឈ្លោះ​គ្នា​ដូច​ភ្លៀង​បាក់​មេឃ ហេតុតែ​ចង់​ចាញ់​ឈ្នះ​សម្តី​គ្នា រហូត​ឈាន​ដល់​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ទាញ​ច្រវាក់​ដែល​​ខ្លួន​​បំរុង​ទុកជា​ស្រេច​យក​មក​វាយ​ទៅ​លើ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​២​នាក់​បងប្អូន បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម ។

បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាំង​៣​នាក់​បាន​បើកបរ​តាម​ផ្លូវ ហើយ​គេ​ឃើញ​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បើកបរ​ដូច​ជា​ក្មេង​ពាល បើក​ឆាប និង​រេ​ពេញ​ផ្លូវ ហើយ​ត្រូវ​ភាគី​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្ខាង​ទៀត​ដែល​មាន​គ្នា​២​នាក់​បងប្អូន​ស្រែ​កថា​ស្តីឱ្យ ទើប​ទាស់​ពាក្យ​សម្តី​គ្នា រួច​ក៏​ឈប់​ម៉ូតូ​កង់​បី​ឥណ្ឌា​ឈ្លោះ​គ្នា​ប្រ៉ា​វ​តែ​ម្តង ហើយ​ភាគី​ខាង​​អ្នក​បើកបរ​ម៉ូតូកង់បី​ឥណ្ឌា​ដែល​​ត្រូវគេ​ស្តី​ឱ្យ​បាន​ទាញ​ច្រវាក់​ចេញពី​ក្នុង​ឃ្លប់​មក​វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដែល​មាន​គ្នា​២​នាក់ បណ្តាល​ឲ្យ​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ពេល​នោះ​កម្លាំង​សមត្ថកិច្ច​បាន​មក​ទាន់​ចាប់​ឃាត់​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាំង​៣​នាក់​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ពលរដ្ឋ​បាន​លើក​ឡើង​ថា ក្នុង​ទីក្រុង​ភ្នំពេញ អ្នក​ប្រកប​របរ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ម៉ូយ​មួយ​ចំនួន​ច​រឹក​ឫកពារ​ថ្លៃថ្នូរ បើកបរ​លើ​ដងផ្លូវ​ដឹងខុសដឹងត្រូវ​គួរ​ឲ្យ​គោរព តែ​ក៏​មាន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​ចំនួន ពេល​ខ្លះ​បើក​មួយ​ផ្លូវ​ទន្ទឹម​គ្នា​៣​គ្រឿង និង​ប្រដេញ​គ្នា​លើ​ដងផ្លូវ ធ្វើ​ដូច​ផ្លូវ​គាត់​ទិញ​ផ្តាច់មុខ បង្ក​ភាព​រញ៉េរញ៉ៃ​តាម​ដងផ្លូវ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ