ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​រក​សាច់ញាតិ​គាត់​ផង​! បុរស​ម្នាក់​ស្លា.ប់​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​លើ​ចិញ្ចើម​ផ្លូវ​ដោយត្រូវ​ឡាន​កិន​បែកក្បាល ធ្លាយ​ខួរ​ពេញ​ផ្លូវ ហើយ​ដៃ​ម្ខាង​ក៏​ជិត​ដាច់​ចេញពី​រាង​កាយ​ដែរ​ តាំង​តែ​ពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ រហូត​ដល់​ព្រឹក​នៅ​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្អេ​រ…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​លើ​ចិញ្ចើម​ផ្លូវ​ដោយត្រូវ​ឡាន​កិន​បែកក្បាល ធ្លាយ​ខួរ​ពេញ​ផ្លូវ ហើយ​ដៃ​ម្ខាង​ក៏​ជិត​ដាច់​ចេញពី​រាង​កាយ​ដែរ​ តាំង​តែ​ពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ រហូត​ដល់​ព្រឹក​នៅ​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា។

លោក​ផេង សាវ​ន់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម បាន​ប្រាប់​ថា សព គឺជា​ជន​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​។ លោក​ថា រថយន្ត​ដែល​បុក​ម៉ូតូ គឺ​ពុំ​ទាន់​ដឹង​ម៉ាក​នោះ​ទេ ដោយ​គេច​បាត់​ស្រមោល​។

ជន​រង​គ្រោះ​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជិះ​ម៉ូតូ​ស៊េរី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-1657។ លោកនាយ​ប៉ុស្តិ៍​បញ្ជាក់​ថា នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​ពុំ​បាន​រក​ឃើញ​ទូរស័ព្ទ ឬ​កាត​សម្គាល់​ខ្លួន​នោះ​ទេ គឺ​ឃើញ​មាន​តែ​ស្រា​បៀរ​នៅ​ក្នុង​កែបម៉ូតូ​តែ​ប៉ុណ្ណោះ​។

ចំណែក​អ្នក​ឃើញ​ហេតុ​ការ​បាន​និយាយ​ថា សព​ត្រូវ​ឡាន​កិន​បែកក្បាល ធ្លាយ​ខួរ​ពេញ​ផ្លូវ ហើយ​ដៃ​ម្ខាង​ក៏​ជិត​ដាច់​ចេញពី​រាង​កាយ​ដែរ​។ រហូត​មក​ដល់​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១៦ សមត្ថកិច្ច​មូលដ្ឋាន​នៅ​ពុំ​ទាន់​រក​សាច់ញាតិ​ឃើញ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ