ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូ​ថ្មី​សម្តេច​តេ​ជោ​គឺ​ធ្វើ​ផ្លូវ​ជិត​៦០​គីឡូម៉ែត្រ និង​សង់ស្ពាន​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ដូ​មួយ​សម្រាប់​ថ្មី​ទៀត​សម្រាប់​ប្រជាជន​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​សាងសង់​ផ្លូវ​ជិត​៦០​គីឡូម៉ែត្រ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​កាន់​ខេត្តកំពង់ធំ​និង​សាងសង់​ស្ពាន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ធំ ។ នៅ​ថ្ងៃ​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ដូ​មួយ​សម្រាប់​ថ្មី​ទៀត​សម្រាប់​ប្រជាជន​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​សាងសង់​ផ្លូវ​ជិត​៦០​គីឡូម៉ែត្រ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​កាន់​ខេត្តកំពង់ធំ​និង​សាងសង់​ស្ពាន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ធំ ។ នៅ​ថ្ងៃ​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ កន្លង​មកនេះ ។

ក្នុង​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​មាន​ប្រសាសន៍​បើក​ពិធី​«​បុណ្យ​ទន្លេ​លើក​ទី ៥» នៅ​ខេត្តកំពង់ឆ្នាំង សម្តេច​តេ​ជោ​បាន​ប្រកាស​ជូនដំណឹង​ល្អ​ដល់​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៃ​ខេត្តកំពង់ឆ្នាំង​ទាំងអស់​ឲ្យ​បានដឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង​៥៧ គីឡូម៉ែត្រ​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​ឆ្ពោះទៅ​កាន់​ក្រុង​ស្ទឹង​សែន​នៃ​ខេត្តកំពង់ធំ ។ ជាមួយ​គ្នា​នេះ​ដែរ គឺ​នឹង​មាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន​៣ រួម​មាន ១-​ទន្លេ​ផ្សា រ​ក្រោម ២-​ទន្លេ​ជល់​មុខ និង​៣-​ទន្លេ​កំពង់​ហាវ​ពី​ខេត្ត​កំពង់​ឆ្នាំ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​ដែល​មាន ប្រវែង​រហូត​ដល់​ទៅ​៣,៩០០​ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ទន្ទឹម​នឹង​នេះ​ដែរ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មាន​គម្រោង​សាងសង់​ស្ពាន​២​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ចរាចរណ៍​ផ្លូវទឹក​ក៏​ដូច​ជា ចរាចរណ៍​ត្រី ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​គឺ បាន​សិក្សា​រួច​ហើយ ហើយ​មិន​មាន​ផល​ប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ​បញ្ហា​បង្វែរ​ចរន្តទឹក និង​ការ​បំ​លាស់​ទី​របស់​ត្រី​នោះ​ទេ ។ យើង​ស​ង្ឈឹ​ម​ថា បន្ទាប់​ពី​ផ្លូវ និង​ស្ពាន​មួយ​ខ្សែ​នេះ​ត្រូវ​បាន​សាងសង់​រួច​ហើយ​នោះ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​គម្រោង​មួយ​នេះ គឺ​បាន​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ថ្លៃ​ដឹក​ជញ្ជូន និង​ទទួល​បាន​ចំណូល​កាន់តែ​ច្រើន​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ