ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​ណាស់​! បុរស​ម្នាក់​ដាច់​មួយ​កំណាត់​​ខ្លួនយ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ស្នូរ​ផ្ទុះ​ក្បាល​គ្រាប់​បាន​ផ្ទុះ​លាន់​យ៉ាង​កក្រើក​នៅផ្ទះ​ជាង​ដំ​ដែក​មួយ​កន្លែង បណ្តាល​ឲ្យ​ជាង​ដំ​ដែក​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយ​ដាច់​មួយ​កំណាត់​ត្រឹម​ចង្កេះ​ចុះ​ក្រោម និង​ចៅប្រុស​ម្នាក់​រង​របួស​ត្រង់​ក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មីនា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​៦៧…

ខេត្ត​ត្បូងឃ្មុំ ៖ ស្នូរ​ផ្ទុះ​ក្បាល​គ្រាប់​បាន​ផ្ទុះ​លាន់​យ៉ាង​កក្រើក​នៅផ្ទះ​ជាង​ដំ​ដែក​មួយ​កន្លែង បណ្តាល​ឲ្យ​ជាង​ដំ​ដែក​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយ​ដាច់​មួយ​កំណាត់​ត្រឹម​ចង្កេះ​ចុះ​ក្រោម និង​ចៅប្រុស​ម្នាក់​រង​របួស​ត្រង់​ក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មីនា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​៦៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ភាព ផល អាយុ​៥៩​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ ក្នុងភូមិ​៦៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ បាន​ស្លាប់ និង​ចៅប្រុស​ម្នាក់​ឈ្មោះ ឆ​ន ឆេ​ង​ហ័​រ អាយុ​៤​ឆ្នាំ ស្ថិត​នៅ​ក្នុងផ្ទះ​បាន​របួស​ក្បាល​។

លោក​ទឹម នាង នាយ​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ពេជ្រ ប្រាប់​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​ជាងដែក​ខាងលើ កំពុង​តែ
ដំ​ដែក​ធ្វើ​ពន្លៀក​ជៀរ​ជ័រកៅស៊ូ មិន​ទាន់​នឹង​បាន​ប៉ុន្មាន​ផង ស្រាប់តែ​សម្លេង​ក្បាល​គ្រាប់​ប្រភេទ​១២៥
មី​លី​ម៉ែត្រ​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ដី បណ្តាល​ឲ្យ​ជាង​ដាច់​មួយ​កំណាត់​ខ្លួន ហើយ​អំបែង​គ្រាប់​បាន​ខ្ទាត​ត្រូវ​បែក​ទូរទស្សន៍​ក្នុងផ្ទះ​ឡើង​ខ្ទេច និង​ចៅប្រុស​ដែល​នៅ​ក្នុងផ្ទះ​ក៏​ត្រូវ​ចំ​ក្បាល ប៉ុន្តែ​សំណាង​ដែល​របួសស្រាល ។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ពេជ្រ បាន​រំលឹក​ថា ក្បាល​គ្រាប់​នោះ​ត្រូវ​ជាងដែក​ទិញ​ពី​អេ​ត​ចាយ​មក​សម្រាប់​ដាក់​កំណល់​ដំ​ដែក ដោយ​ដំ​តាំងពី​ដំបូង​រហូត​មក​ដល់​ពេល​នេះ​ទើប​ផ្ទុះ​មាន​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ។ ក្នុង​ពេល​ទិញ​ដំបូង​ៗ​អ្នក​ភូមិ​ប្រាប់​ថា កុំ​ទិញ​មក​អី ប្រយ័ត្ន​ផ្ទុះ តែ​បុរស​រង​គ្រោះ​តប​ទៅ​វិញ​ថា មិន​អី​នោះ​ទេ ស្រាប់តែ​ដល់​ថ្ងៃ​កើតហេតុ ពេល​កំពុង​តែ​ដំ សង្ស័យ​តែ​ក្តៅ​ពេក ទើប​បណ្តាល​ឲ្យ​ក្បាល​គ្រាប់​នោះ​ផ្ទុះ​ឡើង​កក្រើក​តែ​ម្តង ដោយ​ជាង​ត្រូវ​ដាច់​មួយ​កំណាត់​ខ្លួន​យ៉ាង​តក់ស្លុត​បំផុត តែ​មិន​ទាន់​ស្លាប់​ភ្លាម​ៗ​នោះ​ទេ ដោយនូវ​និយាយ​បាន មួយសន្ទុះ​ក៏​ផ្តាំផ្ញើ​គេឯង​ថា កុំ​ឲ្យ​យក​ក្បាល​គ្រាប់​នេះ​មក​ធ្វើ​ដូច​គាត់ រួច​ក៏​បាន​ស្លាប់​តែ​ម្តង​។

រាល់ថ្ងៃ​មាន​មនុស្ស​ជា​ច្រើន​តែងតែ​នៅ​អង្គុយ​ជុំ​គ្នា​ច្រើន​នាក់ និង​តឿន​ជាងដែក​ឲ្យ​ដំ​ពន្លៀក​សម្រាប់​ជៀរ​ជ័រកៅស៊ូ តែ​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​សំណាង មិន​មាន​អ្នក​ណា​មក​អង្គុយ​នោះ​ទេ ប្រសិនបើ​មាន​មនុស្ស​ច្រើន​មិនដឹង​ស្លាប់​ប៉ុន្មាន របួស​ប៉ុន្មាន​ឡើយ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា​នេះ ក្រុម​មន្ត្រី​ស៊ី​ម៉ាក​បាន​ចុះ​មក​ពិនិត្យ​នៅ​ត្រង់​កន្លែង​ផ្ទុះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​ទៅ ត្រង់​មាត់ទន្លេ​មេគង្គ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ មាន​ខ្មែរ
អ៊ិ​ស្លា​ម​បាន​ស្ងោរ​សំណ​ចាក់​ចូល​ក្បាល​គ្រាប់​១២៥​មី​លី​ម៉ែត្រ សម្រាប់​ដាក់​ជើង​មា​ញ់ បាន​តែ​បន្តិច​ក៏​បណ្តាល​ឲ្យ​ផ្ទុះ​យ៉ាង​កក្រើក​ដី​ស្លាប់​បុរស​ម្នាក់ ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ផ្ទុះ​ប្រមាណ​៥០​ម៉ែត្រ និង​មនុស្ស​រង​របួស​៩​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ