ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ជ្រោយចង្វា ខណៈ​ប្រទះ​ឃើញ​សពជាប់​ចំណង​ជាមួយ​ប៊ីដុង​ដាក់​ដីខ្សាច់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ជនជាតិ​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ ដោយ​ជើង​ទាំង​ពីរ​ជាប់​ចំណង ចង​ភ្ជាប់​ជាមួយ​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​មាន​ដាក់​ដីខ្សាច់ ដែល​ក្រុម​គ្រួសារ​អះអាង​ថា ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ សព​បុរស​ជនជាតិ​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ ដោយ​ជើង​ទាំង​ពីរ​ជាប់​ចំណង ចង​ភ្ជាប់​ជាមួយ​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​មាន​ដាក់​ដីខ្សាច់ ដែល​ក្រុម​គ្រួសារ​អះអាង​ថា ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៩ ស្ថិត​នៅ ក្នុង​ទន្លេរ​ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស្លេះ កវី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នកនេសាទ ស្នាក់​នៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វារ​។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​បាន​បាត់​ខ្លួន​តាំង​យប់​ថ្ងៃ​ទី​១៤ ​មីនា មក​ម្ល៉េះ ហើយ ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​បាន​ចេញ​ទូក​ទៅ​រកដែរ​ តែ​រក​មិនឃើញ ។ ​រហូត​ដល់​ថ្ងៃ​កើតហេតុ​ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹកទន្លេ​ដោយ​មាន​ខ្សែ​ជ័រ​ពណ៌​ខ្មៅ​ចង​ជាប់​កជើង​ទាំង​២​ភ្ជាប់​ជាមួយ​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​មាន​ច្រក​ខ្សាច់​ពេញ​។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​នាំ​គ្នា​ស្រង​សព​មក​លើ​ទូក យក​មក​ភូមិ​២ សង្កាត់​ជ្រោយចង្វារ រួច​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

ប្រភព​ប្រភព​ដដែល​បាន​បន្ត​ថា កន្លង​មក ជន​រង​គ្រោះ​ខាងលើ​ធ្លាប់​ធ្វើ​អត្តឃាត​ម្តង​រួច​មក​ហើយ តែ​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​មាន​អ្នក​ជួយ​សង្គ្រោះ​ទាន់​។ លុះ​រហូត​ដល់​វេលា​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញ​ទៅ​នេសាទ​តែ​ម្នាក់ឯង ដោយ​ប្រពន្ធ​ហាមឃាត់​ដែរ តែ​មិន​ស្តាប់​ឡើយ គឺ​ទៅ​បាត់​រហូត​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ នគរបាល​ក៍បាន​ចុះ​ទៅ​ស្រាវជ្រាវ​ជុំវិញ​ការ​ស្លាប់​នេះ ដោយ​សង្ស័យ​ថា​បុរស​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង ហើយ​ក្រុម​គ្រួសារ​ក៏​ពុំ​បាន​ប្តឹងផ្តល់​អ្វី​ឡើយ​។

បច្ចុប្បន្ន សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ