ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​ជើង​ថ្មី​របស់ អេ ភូ​ថង បាន​ឡើង​វគ្គ​១៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ការ​ប្រកួត​កន្លង​មក គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​ទើប​ឡើង​កូដ រិ​ន ដា​វីត មាន​ថ្វីដៃ​ល្អ ដោយនៅ​ពេល​គេ​មានឈ្មោះ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ប៉ុស្តិ៍​លេខ​៥ ប៉ះ​ជាមួយ​កីឡាករ…

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ការ​ប្រកួត​កន្លង​មក គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​ទើប​ឡើង​កូដ រិ​ន ដា​វីត មាន​ថ្វីដៃ​ល្អ ដោយនៅ​ពេល​គេ​មានឈ្មោះ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ប៉ុស្តិ៍​លេខ​៥ ប៉ះ​ជាមួយ​កីឡាករ អេ ហនុមាន ដែល​ជា​ជើង​ថ្មី​របស់​លោក អេ ភូ​ថង គឺ​អ្នក​ណា​ៗ​ក៏​ជឿ​ថា គេ​នឹង​ឈ្នះ ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​យ៉ាង​ស្រួល​នោះ​ផង​។

អីុ​ចឹ​ង​ហើយ​ទើប​ក្លាយជា​ការ​ចាប់អារម្មណ៍​នៅ​ពេល​កីឡាករ​រូប​នេះ ស្រាប់តែ​ចាញ់កូន​សិស្ស​ទើប​មានមុខ​របស់ អេ ភូ​ថង ហើយ​បណ្ដាល​ឱ្យ​កីឡាករ អេ ហនុមាន បង្គោល​ខៀវ បាន​ឡើង​ទៅ​វគ្គ​បន្ត ក្រោយ​ប្រកួត​ចប់​កាលពី​ថ្ងៃ​ទី​១៦ មីនា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​នោះ​។ នេះ​ជា​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) សម្រាប់​ការ​ជម្រុះ​ជុំ​ដំបូង​ពី​៣២​នាក់​យក​១៦​នាក់​ក្នុង​ស​ប្ដា​ហ៍​ទី​៣ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ឡើង​ទៅ​វគ្គ​១៦​នាក់​រួច​មក​ហើយ​។

សម្រាប់​បេសកកម្ម​ប្រយុទ្ធ​រដូវ​កាល​ថ្មី​ប្រភេទ​៥៤​គីឡូក្រាម​ថ្មី​នេះ មាន​កីឡាករ​៣២​រូប​ដូច​គ្នា​នឹង​មុន​ដែរ ដោយ​ជុំ​ទី​១​នឹង​ជម្រុះ​យក​តែ​១៦​រូប​ចូល​តង់​ទី​២​។ ជើង​ថ្មី​២​រូប ត្រូវ​គេ​បើក​រេញ​ឱ្យ​វាយ​ប្រតាយប្រតប់​គ្នា ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​គេ​ឃើញ​វាយ​ប្រតាយប្រតប់​គ្នា​យ៉ាង​ទាក់ទាញ រហូត​ធ្វើ​ឲ្យ​អ្នក​មើល​ស្រែក​ហ៊ោ​ហើយ​ខ្លះ​អង្គុយ​មិន​ស្ងៀម​។ រិ​ន ដេ​វីត ដែល​ប្រកួត​បាន​២០​ដង​ឈ្នះ​១៥ ចាញ់​៥ គឺជា​អ្នក​ប៉ះ​ជាមួយ​កីឡាករ អេ ហនុមាន មក​ពី​ក្លិប​អេ​ភូ​ថង ដែល​មាន​ប្រវត្តិ​ប្រកួត​បាន​១៨​ដង ឈ្នះ​១០ ចាញ់​៦ និង​ស្មើ​២​។

ផ្អែក​តាម​ការ​ស្ទាបស្ទង់​អ្នក​ទស្សនា​១០០ ទាំង​១០០ ទាយ​ថា ដេ​វីត​ឈ្នះ ដោយសារ​សម្អាង​ថា​គេ​សម្បូរ​តិច​និ​ច​ជាង ស្របគ្នា​ដែល​បទ​ពិសោធន៍​ប្រកួត​របស់​កីឡាករ​រូប​នេះ ក៍​ច្រើន​ជាង​។

ផ្ទុយ​ពី​ការ​គិត​ទុក ដេ​វីត បាន​ត្រឹមតែ​ខំ​ប្រើ​ស្នៀតគុន​ល្អ​ៗ ដើម្បី​ការពារ​ខ្លួន​ចំពោះ​ការ​វាយ​បុក​ពី​សំណាក់​ដៃ​គូ​ប៉ុណ្ណោះ ទើប​​បណ្ដាល​​ឱ្យ​កីឡាករ ហនុមាន ឈ្នះ​ដោយ​ពិន្ទុ​នៅ​ចុងបញ្ចប់​។ ជ័យជម្នះ​របស់​ជើង​ថ្មី​រូប​នេះ​ធ្វើ​ឲ្យ​គេ​ស្រឡាំង​កាំង​មិន​តិច​ទេ ខណៈ​ដែល​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​ឱកាស​របស់​កីឡាករ ដេ​វីត ក៏​មាន​ច្រើន​។ ក្រោយ​ជ័យជម្នះ​កីឡាករ ហនុមាន​សន្យា​ថា នឹង​ខំ​ប្រយុទ្ធ​ឱ្យ​ល្អជា​បន្ត​ទៀត​នៅ​ជុំ​ទី​២ ដើម្បី​បន្ត​​ឱកាស​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​នាក់​ស្រប​តាម​ក្ដី​ស្រ​ម៉ៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ