ញាក់សាច់…ហៅឌុបយកទៅប្លន់​ និង​បាញ់​​សោះ


​រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ១គ្រឿង ដើម្បីទៅបើកថ្នាំឱ្យ​ម្ដាយនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លុះក្រោយពេលបើកបាន គាត់បានជិះម៉ូតូត្រឡប់ទៅ​វិញបាន​​​ពាក់កណ្ដាលផ្លូវ​ស្រាប់តែ​មាន​​ជនសង្ស័យ​ម្នាក់ បានហៅ​គាត់​ឱ្យ​ឌុប ។ ខណៈនោះ គាត់បានឆ្លៀតចង់រត់​ឌុបផង ហើយមិន​ដឹង​ថា​ជន​នេះ​ជាចោរ​ប្លន់​ឡើយ ដោយត្រូវរ៉ូវគ្នាក្នុងតម្លៃ៤០០០រៀលប៉ុណ្ណោះ ។

គ្រាន់តែជិះ​ដល់កន្លែងស្ងាត់​ ស្រាប់តែជនសង្ស័យ​ឱ្យ​ឈប់ ហើយដកកាំភ្លើងខ្លី១ដើម ភ្ជង់ប្លន់យកម៉ូតូ ។ ប៉ុន្តែមិនបានសម្រេចឡើយ ដោយភ្លាមៗនោះបុរស​រង​គ្រោះបាន​ប្រវាយប្រតប់ជាមួយ ដោយមិនព្រម​ឱ្យ​ម៉ូតូ ហើយក៏ត្រូវបានចោរបាញ់ចំនួន៦គ្រាប់ ​តែផ្ទុះ៣​គ្រាប់ បណ្តាលឱ្យ​ត្រូវបុរសនោះ​រងរបួសធ្ងន់តែម្តង ។ ហើយចោរនោះ​បានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់​ស្រមោល។

ហេតុការណ៍នេះ បង្កការភ្ញាក់​ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា ស្ថិតចំណុចដីវាល ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើ​ឈ្មោះ ម៉ន សុខជា អាយុ២៩ឆ្នាំ ជាអ្នក​រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ
១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិ ត្នោត១ដើម ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពបន្តថា ជនរងគ្រោះបាន​រងរបួសក្បាលពីចំហៀងខាងឆ្វេង១គ្រាប់ កដៃស្តាំ១គ្រាប់​ស្មារ​ខាងឆ្វេង១​គ្រាប់ ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកមិនបានសម្រេច ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1E-3900 ។ ចំណែកចោរមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ហើយបានបន្សល់​ទុក​កាំភ្លើង​ខ្លីម៉ាករ៉ូឡូ១ដើម គ្រាប់បាញ់មិនទាន់ផ្ទុះ៣គ្រាប់ ហើយនគរបាលរក​ឃើញក្បាល​គ្រាប់១គ្រាប់​និងសំបក​គ្រាប់ចំនួន៣សំបក ។


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ