ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស២នាក់ត្រូវខ្ទេចខ្ទីរខ្លួន…ក្រោយផ្ទុះមីនតោនពេលកំពុងរាវរក

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យ​ដឹង​ថា ​​មនុស្ស​២​នាក់​បាន​ស្លាប់​​ក្នុង​ចំណោម​៣នាក់ នៅក្នុង​​ហេតុការណ៍ដើរ​​ជាន់​មីនតោន​បណ្តាលឱ្យ​​ផ្ទុះ កើតឡើងកាលពី​វេលា​ម៉ោង​១២ និង​៤៥ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​មីនា ស្ថិត​នៅ​ចំណុច​ផ្លូវ​បារាំង​ ​ក្នុងភូមិ​ស្រែ​សំ…

​ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យ​ដឹង​ថា ​​មនុស្ស​២​នាក់​បាន​ស្លាប់​​ក្នុង​ចំណោម​៣នាក់ នៅក្នុង​​ហេតុការណ៍ដើរ​​ជាន់​មីនតោន​បណ្តាលឱ្យ​​ផ្ទុះ កើតឡើងកាលពី​វេលា​ម៉ោង​១២ និង​៤៥ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​មីនា ស្ថិត​នៅ​ចំណុច​ផ្លូវ​បារាំង​ ​ក្នុងភូមិ​ស្រែ​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តមរ​មាន​ជ័យ ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ទាំង២ ម្នាក់​ឈ្មោះ ហុ​ក រ៉ា​ឆាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ស៊ី​ឈ្នួល​រាវ​មីន មាន​ទីលំនៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​ និង​ម្នាក់​ឈ្មោះ ម៉ៅ កំសត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ​។ ចំណែក​ម្នាក់​ទៀត ​ឈ្មោះតែម ប៊ុ​ន​ធី​ម ភេទប្រុស អាយុ៤៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ ​​ពុំបានរង​​គ្រោះថ្នាក់​​ទេ ។

តាម​សេចក្តី​រាយ​ការ​ណ៍​ឱ្យដឹងទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​បាន​កាប់​ចំការ​ត្រាយព្រៃ ​ដើម្បី​រាវ​មីន ពេល​នោះ​​​កាប់​ចំ​មីនតោន បណ្តាល​ឲ្យ​ផ្ទុះ​លាន់កក្រើកដីតែម្តង ។

អត្ថបទសរសេរ ដោយ