ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ណេ​ស៊ុ​យ​អេ​ឡា​មាន​ភ្លើង​ប្រើ​វិញ​ហើយ

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ះ រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រកាស ពី​ការ​វិល​មក​រក​សកម្មភាព​ធម្មតា​វិញ​ហើយ ទាំង​ផ្នែក​ឯកជន​ទាំង​ផ្នែក​រដ្ឋ​ចាប់ពី​ថ្ងៃ​ទី​១៤​មីនា​ទៅ ក្រោយ​ការ​ជាប់​គាំង​អស់​មួ​យស​ប្ដា​ហ៍ មក​ពី​ការ​ដាច់​ភ្លើងអគ្គិសនី​ដ៏​ធំ ដែល​ប្រជាជន​និង​សេដ្ឋកិច្ចជាតិ​បន្ត​ខាតបង់​យ៉ាងច្រើន​ថែម​ទៀត មក​ពី​ផលវិបាក​នៃ​ការ​ដាច់​ភ្លើង នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​វិបត្តិ​ធ្លាក់​កាន់តែ​ជ្រៅ​ថែម​ទៀត​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ះ រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រកាស ពី​ការ​វិល​មក​រក​សកម្មភាព​ធម្មតា​វិញ​ហើយ ទាំង​ផ្នែក​ឯកជន​ទាំង​ផ្នែក​រដ្ឋ​ចាប់ពី​ថ្ងៃ​ទី​១៤​មីនា​ទៅ ក្រោយ​ការ​ជាប់​គាំង​អស់​មួ​យស​ប្ដា​ហ៍ មក​ពី​ការ​ដាច់​ភ្លើងអគ្គិសនី​ដ៏​ធំ ដែល​ប្រជាជន​និង​សេដ្ឋកិច្ចជាតិ​បន្ត​ខាតបង់​យ៉ាងច្រើន​ថែម​ទៀត មក​ពី​ផលវិបាក​នៃ​ការ​ដាច់​ភ្លើង នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​វិបត្តិ​ធ្លាក់​កាន់តែ​ជ្រៅ​ថែម​ទៀត​។

រដ្ឋមន្ត្រី​ព័ត៌មាន​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​JORGE RODRIGUEZ​អះអាង​កាលពី​យប់​ថ្ងៃ​ទី​១៣​មីនា​ថា ជា​ផ្លូវការ​ភ្លើងអគ្គិសនី​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​១០០% ប៉ុន្តែ​នៅ​មានការ​ដាច់​ភ្លើង​រអាក់រអួល​ក្នុង​រដ្ឋ​ជា​ច្រើន និង​មានការ​ខ្វះ​ភ្លើង​នៅ​ភាគ​ខាងលិច​ប្រទេស​។ រដ្ឋមន្ត្រី​រូប​នោះ​ប្រកាស​ផ្ទាល់​តាម​ទូរទស្សន៍​ថា ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​បាន​សម្រេច​ថា រាល់​សកម្មភាព​ទាំង​ផ្នែក​ឯកជន ទាំង​ផ្នែក​រដ្ឋ បណ្ដា​រោងចក្រ សាលារៀន សេវាកម្ម​នានា​នឹង​អាច​ដំណើរការ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​១៤​មីនា​ទៅ​។ សកម្មភាព​ទាំងនោះ​ត្រូវ​ផ្អាក តាម​បទបញ្ជា​របស់​ប្រធានាធិបតី ក្រោយ​ការ​ដាច់​ភ្លើង​ពី​ថៃ្ង​ទី​៧​មីនា វេលា​ម៉ោង​១៦​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក​មក​។

ទោះជា​ភ្លើងអគ្គិសនី​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ជា​បន្តបន្ទាប់ តែ​វេ​ណេ​ស៊ុ​យ​អេ​ឡា​បន្តសកម្មភាព​ឡើង​វិញ ដោយ​រអាក់រអួល​និង​យឺត​ៗ ក្នុង​នោះ​រួម​ទាំង​នៅ​ក្នុង​រដ្ឋធានី ដែល​ធនាគារ​និង​ទីតាំង​ពាណិជ្ជកម្ម​នានា​នៅ​តែ​បិទ​ទ្ធា​រ ហើយ​ការ​ដឹក​ជញ្ជូន​សាធារណៈ ដែល​រអាក់រអួល​ស្រាប់ ក្នុង​ពេល​ធម្មតា​នៅ​តែ​ផ្អាក​។ ពលរដ្ឋ​ប្រទេស​នេះ​ភាគច្រើន ហាក់​លែង​ខ្វល់​ពី​រឿងរ​កសី​ុ តែ​ការ​បារ​ម្ភ្​ខ្លាំង​របស់​ពួក​គេ នៅ​តែ​ផ្ដោត​លើ​ការ​រក​ទឹក​។ មនុស្ស​ម្នា​បន្តកន្ទុយ​គ្នា​គ្រប់​ទីកន្លែង​តាម​ទីក្រុង នៅ​មុខ​បណ្ដា​រថយន្ត​សី​ុ​ទែន​ដឹក​ទឹក ដែល​អាជ្ញាធរ​បាន​ជួល​ដឹក​ទឹក​ចែកចាយ​។ បណ្ដាញទឹក​ស្អាត​នៅ​ពុំ​ទាន់​អាច​ស្ដារ​ឡើង​វិញ​ឡើយ ទោះបីជា​នៅ​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ