ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​នេះ​…បែរត្រូវគេសរសើរទៅវិញ​ ខណៈកំពុង​ប្លន់នារីម្នាក់

5 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ចោរប្លន់​ម្នាក់​ត្រូវ​បាន​មហាជន​លើ​បណ្តាញ​សង្គម​សរសើរ ដោយ​សារ​តែ​មិន​ដាច់​ចិត្ត​ប្លន់​មនុស្ស ​ដែល​គ្មាន​សល់​លុយ​ក្នុង​ធនាគារ ​។ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​ថត​​បាន ​នៅ​ធនាគារ…

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ចោរប្លន់​ម្នាក់​ត្រូវ​បាន​មហាជន​លើ​បណ្តាញ​សង្គម​សរសើរ ដោយ​សារ​តែ​មិន​ដាច់​ចិត្ត​ប្លន់​មនុស្ស ​ដែល​គ្មាន​សល់​លុយ​ក្នុង​ធនាគារ ​។ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​ថត​​បាន ​នៅ​ធនាគារ ICBC នៅ​ក្នុង​ទីក្រុង Heyuan ខេត្ត Guangdong កាលពី​ខែ​មុន គេ​បានឃើញ​នារី​ម្នាក់​ត្រកូល​លី កំពុង​តែ​ដក​លុយ​ចេញពី​ទូរ ATM ខណៈ​ដែល​មាន​បុរស​ម្នាក់​ទៀត​ ឈរ​នៅ​ពីក្រោយ ជាមួយនឹង​ដៃ​កំពុង​តែ​កាន់​កាំបិត​។

ដោយសារ​តែ​ភ័យ​ខ្លាច​ស្លាប់ នាង​ក៏​បានឱ្យ​លុយ​២៥០០​យន់ ដែល​នាង​ទើបតែ​ដក​បាន​ពី​ទូទៅ​ឱ្យ​ចោរ​ម្នាក់​នោះ​។ តែ​ចោរ​បាន​បញ្ជា​ឱ្យ​នាង​ដក​លុយ​ថែម​ទៀត​ ចេញពី​កុង​ធនាគារ​របស់​នាង ​។ ដល់​ពេល​នាង​ចុច​ចូល​កុង​របស់​នាង ចោរ​នោះ​ក៏​ឃើញ​ថា​ នាង​គ្មាន​សល់​លុយ​អ្វី​ទៀត ក្រៅពី២៥០០​យន់​នៅ​ក្នុង​ដៃ​ឡើយ ​។

ចោរ​នោះ​ក៏​ឱ្យ​លុយ​ទៅ​នាង​វិញ ជាមួយនឹង​ស្នាមញញឹម​។ តែ​ទោះបីជា​ចោរ​ម្នាក់​នោះ​ មានចិត្ត​ធម៌​ក្នុង​ខ្លួន​ខ្លះ​ក៏​ដោយ ក៏ប៉ូ​លិស​នៅ​តែ​កំពុង​តាមដាន​រក​ចាប់ខ្លួន​បុរស​ម្នាក់​នោះ ​មក​កាន់​តុលាការ ដើ​ម្បី​​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ