ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើ និង​ផលិតផល​កែ​ច្នៃ​ឈើ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើ និង​ផលិតផល​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​គ្មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើ និង​ផលិតផល​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​គ្មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ។ ការ​ចេញ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ក្នុង​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា យ៉ាង​ដូច្នេះ​ថា ត្រូវ​រួម​គ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​តាម​គ្រប់​រូបភាព ។

សម្តេច​បាន​បញ្ជាក់ «​បន្ត​ជំរុញ​ការ​បោះបង្គោល​ព្រំដែន​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ដី​ព្រៃឈើ និង​ដី​ព្រៃ​លិច​ទឹក​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​បន្ត​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ជា​ពិសេស​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើ និង​ផលិតផល​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស​តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​គ្មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​សហគមន៍​នេសាទ​ឱ្យ​បាន​រឹង​មាំ គ្មាន​បទល្មើស​ជលផល​ទាំង​ទឹកសាប និង​សមុទ្រ ។ ជំរុញ​ការ​អភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​ប្រភេទ​រួម​ទាំង​ការ​ចិញ្ចឹម​ត្រី​តាម​ស្រែ​ត្រូវធ្វើ​ឱ្យ​កើន​យ៉ាងតិច​២០% ក្នុង​មួយ​ឆ្នាំ ស្រប​តាម​ផែនការ​យុទ្ធ​សស្ត្រា​ជាតិ អភិវឌ្ឍ​វារីវប្បកម្ម ឆ្នាំ​២០១៦-២០៣០ ។ បន្ត​ពង្រឹង​ការ​គ្រប់គ្រង កន្លែង​អភិរក្ស​ជលផល ព្រៃ​លិច​ទឹក ព្រៃកោងកាង ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​មច្ឆជាតិ ។ ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​ការ​នេសាទ​ល្មើសច្បាប់​តាម​រយៈ​យន្តការ​ថ្នាក់​ជាតិ និង​អន្តរ​ស្ថាប័ន​ស្រប​តាម​នីតិវិធី​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ