Rain និង​ភរិយា ទិញ​ផ្ទះ​ថ្មី​តម្លៃ​រាប់​លាន​ដុល្លារ​ត្រៀម​ស្វាគមន៍​សមាជិក​ថ្មី


លោក​រ៉េ​ន (Rain) ឬ​ជុន ជី​ហ៊ុន (Jung Ji-hoon) និង​នាង​ឃី​ម តែ​ហុី (Kim Tae Hee) គូ​ស្វាមី​-​ភរិយា តារាចម្រៀង​កូរ៉េ​ខាងត្បូង​បាន​ទិញ​ផ្ទះល្វែង​ដ៏​ស្រស់​ស្អាត​មួយ​នៅ​អគារ «Hannam The Hill» ក្នុង​ខណ្ឌ​យ៉ុ​ង​សាន ក្រុង​សេ​អ៊ូ​ល ​ជា​អគារ​មាន​តម្លៃ​ខ្ពស់​នៅ​កូរ៉េ​ខាងត្បូង ។

«Biz Report3» កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៩​ផ្សាយ​ថា​បុរស​តារាចម្រៀង​អាយុ​៣៦​ឆ្នាំ បាន​ទិញ​អគារ​មួយ​ល្វែង​នៅ​ជាន់​ទី​៧​កាលពី​ថ្ងៃ​ទី​៨ សីហា​២០១៨​មាន​តម្លៃ​ប្រហែល​៣​លាន​ដុល្លារ និង​បាន​ដាក់​ជួល​បន្ត ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ភរិយា​ដ៏​ស្រស់​ស្អាត​អាយុ​៣៨​ឆ្នាំ​របស់​រ៉េ​ន បាន​ទិញ​ផ្ទះ​មួយ​ល្វែង​ទៀត​នៅ​ជាន់​ទី​៤​ក្នុង​ទឹកប្រាក់​ប្រហែល​៤​លាន​ដុល្លារ ។

តំណាង​ពី​ក្រុមហ៊ុន «BS» ជា​ក្រុមហ៊ុន​ថែរក្សា​ផលប្រយោជន៍​របស់​នាង ​គី​ម តែ​ហុី​ បាន​ថ្លែង​ថា បច្ចុប្បន្ន​ពួក​គេ​កំពុង​ស្នាក់​នៅផ្ទះ​ម្ដាយ​របស់​នាង​ គី​ម តែ​ហុី ។

ហេតុផល​នៃ​ការ​ទិញ​ផ្ទះ​បន្ថែម​នោះ តំណាង​របស់​លោក​ រ៉េ​ន និង ​គី​ម តែ​ហុី បញ្ជាក់​ថា​គេ​មិន​បានដឹង​ទេ​ព្រោះ​ជា​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំង២ ៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ