ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ប្រើ​គ្រឿងយន្ត​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កើនឡើង​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ប្រើ ប្រាស់​គ្រឿងយន្ត​ច្រើន​សម្រាប់​ធ្វើ​កសិផល​ជា​ហេតុ​បាន​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កើនឡើង​ខ្ពស់​។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ប្រើ ប្រាស់​គ្រឿងយន្ត​ច្រើន​សម្រាប់​ធ្វើ​កសិផល​ជា​ហេតុ​បាន​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កើនឡើង​ខ្ពស់​។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​បើ​និយាយ​ដល់​ការ​ផលិត​ពិត ហើយ​និយាយ​ដល់​បញ្ហា​នេះ​យើង​ក៏​ត្រូវ​និយាយ​អំពី​«…» យើង​មោទនភាព​ហើយ អំពី​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​គ្រឿងយន្ត​រហូត​ដល់​ជាង​៩៦​ភាគរយ ឯការ​ភ្ជួរ​រាស់​ដោយ​គោក្របី គឺ​មាន​ចំនួន​តិច​ជាង ។

សម្តេច​បាន​បន្ត​ថា ចំណុច​នេះ​យើង​ត្រូវ​គិត​ថា យន្ត​តូបណី​យ​កម្ម​បាន​ដើរ​ដល់​ចំណុច​មួយ​ដែល​គួរ​ឲ្យ​មោនភាព ប៉ុន្តែ​យើង​ត្រូវ​គិត​ពីមុខ​អសកម្ម​របស់​វា​នូវ​ថា នៅ​ពេល​ដែល​យើង​ប្រើ​គ្រឿងយន្ត​កាន់តែ​ច្រើន​តម្លៃ​នៃ​ការ​ផលិត​ក៏​កាន់តែ​ខ្ពស់​ដែរ​ព្រោះថា វា​ស៊ីប្រេង ។ សម្តេច​បញ្ជាក់​ថា «​ពេល​យើង​បញ្ឆេះ​ទៅ​អានេះ​ដឹង​តែ​ស្រែ​កថា លុយ​ៗៗ ដែល​ខុស​ពី​គោ និង​ក្របី ដែល​យើង​ចេះ​ធ្វើ​ភ្ជូ​រ​រាស់ ។

កសិករ​ឥឡូវនេះ​ប្រើគោ​ក្របី​តិច​ណាស់ ហើយ​គាត់​ចឹ​ញ្ចឹ​ម​គោ​របស់​គាត់​ទៅ​ជា​ប្រើ​សាច់​ទៅ​វិញ​វា​មិន​ខុស​អ្វី​ទេ​» ។ សម្តេច​បន្ថែម​ថា ប្រសិនបើ​គាត់​ប្តូរ​ពី​ការ​ភ្ជួរ​រាស់​ប្រើគោ​ក្របី ហើយ​គាត់​នៅ​រក្សា​ទុក​ការ​ចឹ​ញ្ចឹ​ម​គោ ក្របី ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក៏​មិនអាក្រក់​ទេ ប៉ុន្តែ​អ្វី​ដែល​បារម្ភ​នោះ គឺ ឈប់​ចឹ​ញ្ចិ​ម​សម្រាប់​យក​សាច់ ឈប់​ទាំង​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​នោះ គឺជា​មហន្តរាយ​នៃ​ការ​បាត់បង់ អី​ញ្ចឹ​ង​ចំណុច​នេះ​មាន​ចំណុច​ពីរ គឺ​យើង​រីករាយ​នៃ​ការ​ប្រើប្រាស់​គ្រឿងយន្ត ប៉ុន្តែ​យើង​ក៏​ត្រូវ​ចាំ​ថា​គ្រឿងយន្ត​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​តម្លៃ​កសិផល​កើនឡើង ។

សម្តេច​បញ្ជាក់​ថា «​ភ្ជួរ​ក៏​គ្រឿងយន្ត រាស់​ក៏​គ្រឿងយន្ត ច្រូត​ក៏​គ្រឿងយន្ត បើសិន​ប្រេង​លើ​ទីផ្សារ​ធ្លាក់​ចុះ​នោះ អាច​ផ្តល់​លទ្ធផល​ចំណេញ ប៉ុន្តែ​បើ​ថ្លៃ​ប្រេង​ក៏​ខ្ពស់ ហើយ​ប្រើ​គ្រឿងយន្ត​នោះ​ផលិតផល​នោះ​មិន​ចំណេញ​ទេ ។ អី​ញ្ចឹ​ង​ចំណុច​នេះ​ត្រូវ​គិត​រួម​គ្នា​មិនមែន​ក្រសួង​ក​សិ កម្ម​មួយ​អាច​ធ្វើ​បាន​នោះ​ទេ យើង​ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ