ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរជីដូនកាន់​រូបថតចៅដើរសួរគេពេញកោះពេជ្រ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​កាន់​រូបថត​ចៅប្រុស​មួយ​សន្លឹក​ដើរ​សួរ​គេ​ពេញ​ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​​កោះ​ពេជ្រ​ ខណៈ​​ចៅប្រុស​របស់​គាត់​បាន​ដើរ​ទៅ​​ជាមួយ​ក្មេង​ៗ​សុំទាន​ដែល​រស់នៅ​ជិតខាង​គ្នា​មក​ដល់​កោះ​ពេជ្រ ហើយវង្វេងបាត់​​​មិនឃើញ​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​កាលពី​​រសៀល​ថ្ងៃ​ទី​១២ ខែ​មី​នា ២០១៩ ។ កុមា​​រា​ដែលជីដូន​តាមរក​ខាងលើ​​​ឈ្មោះ​ឈិ​ន មេត្តា​កា​ម៉ុ​ន…

រាជធានីភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​កាន់​រូបថត​ចៅប្រុស​មួយ​សន្លឹក​ដើរ​សួរ​គេ​ពេញ​ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​​កោះ​ពេជ្រ​ ខណៈ​​ចៅប្រុស​របស់​គាត់​បាន​ដើរ​ទៅ​​ជាមួយ​ក្មេង​ៗ​សុំទាន​ដែល​រស់នៅ​ជិតខាង​គ្នា​មក​ដល់​កោះ​ពេជ្រ ហើយវង្វេងបាត់​​​មិនឃើញ​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​កាលពី​​រសៀល​ថ្ងៃ​ទី​១២ ខែ​មី​នា ២០១៩ ។

កុមា​​រា​ដែលជីដូន​តាមរក​ខាងលើ​​​ឈ្មោះ​ឈិ​ន មេត្តា​កា​ម៉ុ​ន អាយុ​៥​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ជីដូន​នៅ​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​មក​រា​។

តាម​ប្រភព​ព័ត៌មាន​ពី​ជីដូន​ឈ្មោះ​សោម សុ​ម៉ា​លី អាយុ​៤០​ឆ្នាំ បាន​ប្រាប់​អោយ​ដឹង​ថា ​ចៅ​របស់​គាត់​បាន​រស់នៅ​ជាមួយ​គាត់​តាំង​តែ​ពី​តូច​មក​ម្ល៉េះ​ ហើយ​ឪពុក​ម្តាយ​របស់​កុមារ​នោះ​បាន​ចេញ​ទៅ​រកស៊ី​នៅ​ខេត្ត​ឆ្ងាយ​អស់ហើយ ។ នៅ​មុន​មានការ​ភ្ញាក់ផ្អើល​នោះ​ គឺ​បន្ទាប់​ពី​គាត់​ក្រោក​ពី​ដេក​​ពេល​ថ្ងៃ​ ហើយ​ស្រែក​រក​ចៅ​មិនឃើញ ក៏​ដើរ​រក​ ស្មាន​តែ​ចៅ​ទៅ​លេង​ជាមួយ​ក្មេង​ៗ​នៅ​ផ្ទះ​ជិតខាង​គ្នា តែ​រក​មិនឃើញសោះ​ លុះ​ពេល​សួរអ្នក​ជិត​ខាង​ ​គេ​ប្រាប់​ថា​ ចៅប្រុស​របស់​គាត់​ទៅ​ជាមួយ​ក្មេង​ៗ​សុំទាន​បាត់​ហើយ​ គឺ​ទៅ​កោះ​ពេជ្រ​។

ប្រភពដដែល​បាន​បន្ត​ថា គាត់​ក៏​បាន​តាម​ទៅ​រក​ដល់​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​កាលពី​​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១២ មីនា តែ​មិនឃើញ​ចៅ​របស់​គាត់សោះ​ ឃើញ​តែ​ក្មេង​ៗ​ដែល​នាំ​ចៅ​គាត់​ទៅនោះ​មក​សួរនាំ​ ហើយ​ក្មេងៗទាំង​នោះ​បាន​និយាយ​ថា​ វង្វេងគ្នា​ហើយ កំពុង​តែ​តាម​រក​មិនឃើញ​ដូច​គ្នា ពេល​ឮដូច្នេះ​គាត់​ក៏​តាម​រក​រហូត​ដល់​យប់​ជ្រៅ​នៅ​តែ​មិនឃើញ ក៏​ត្រឡប់​​មក​​ផ្ទះ​វិញ​។ លុះដល់​​ថ្ងៃ​ទី​១៣​ ខែ​មិ​នា គាត់​ក៏​មក​រក​ម្តងទៀត ហើយ​កាន់​រូបថត​ចៅប្រុស​របស់​គាត់​មួយ​សន្លឹក​ដើរ​សួរ​គេ​ពេញ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​នៅ​តែ​គ្មាន​អ្នក​ណា​ស្គាល់ ឬ​ក៏​ប្រទះ​ឃើញ​នោះ​ទេ រហូត​ដល់​វេលាម៉ោង​៨យប់ថ្ងៃ​ដដែល​នោះ​ គាត់​ក៏​សម្រេចចិត្ត​មក​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​តាម​ស្វែងរក​។

ជា​ចុង​ក្រោយ​ ស្ត្រីជា​ជីដូន​​មាន​តែ​ម្រាមដៃ​ដប់​លើក​សំពះ​បួងសួង​ដល់​ទេវតា​មេត្តា​ជួយ​ថែរក្សា​ចៅ​គាត់​ផង ហើយ​បើ​បង​ប្អូន​ប្រជាពលរដ្ឋ​​បានឃើញ​ចៅ​របស់​គាត់​ដូច​មាន​ភិនភាគ​ខាងលើ​ សូម​មេត្តា​ជួយ​ឃាត់​ទុក​អោយ​គាត់​ផង​ និង​​ទាក់ទង​មក​គាត់​តាម​រយៈ​លេខ​ទូរស័ព្ទ 096 377 44 96 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ