ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ទីតាំង​ល្បែង​​ហ្គេម…ហួសចិត្ត​អ្នក​លេង​ក្នុង​ឯកសណ្ឋាន​សិស្ស​ទាំងអស់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចុះបង្ក្រាប​មួយ​ពី​កម្លាំង​​សមត្ថកិច្ច​ក្រុង​បាត់​​​ដំបងនា​​មុននេះបន្តិច​ ស្ថិតក្នុង​ទី​តាំង​​ល្បែង​​ហ្គេមគ្រប់ប្រភេទ​​ដែល​​ជ្រកក្រោមស្លាក​អុីនធើរណេត​ផង​ និង​វេរ​លុយផង ខណៈ​​​​​អ្នក​លេងក្នុងនោះគឺ​សុទ្ធតែ​ជាយុវសិស្សសាលា​​ មាន​​អាយុ​ក្រោម១៨ឆ្នាំ​ មាន​ជាង​៣០​នាក់ ​​តែត្រូវកម្លាំង​​ឃាត់បាន​​៥ទៅ៦នាក់ទេ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចុះបង្ក្រាប​មួយ​ពី​កម្លាំង​​សមត្ថកិច្ច​ក្រុង​បាត់​​​ដំបងនា​​មុននេះបន្តិច​ ស្ថិតក្នុង​ទី​តាំង​​ល្បែង​​ហ្គេមគ្រប់ប្រភេទ​​ដែល​​ជ្រកក្រោមស្លាក​អុីនធើរណេត​ផង​ និង​វេរ​លុយផង ខណៈ​​​​​អ្នក​លេងក្នុងនោះគឺ​សុទ្ធតែ​ជាយុវសិស្សសាលា​​ មាន​​អាយុ​ក្រោម១៨ឆ្នាំ​ មាន​ជាង​៣០​នាក់ ​​តែត្រូវកម្លាំង​​ឃាត់បាន​​៥ទៅ៦នាក់ទេ ព្រោះបានរត់​ប្រសាច​ចែកជើងគ្នា​អស់​ ។

សេចក្តីរាយការណ៍បន្តថា ទីតាំងល្បែង​ហ្គេមខាងលើ គឺស្ថិត​នៅ​ចម្ងាយ​ពី​វិទ្យាល័យ​មុន្នីវង្ស១០០ម៉ែត្រ​ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់​ស្វាយប៉ោយ ក្រុងបាត់ដំបង ។ ជំហានដំបូង​ ម្ចាស់ទីតាំងនេះ កំពុង​ត្រូវបាន​សមត្ថកិច្ចសាកសួរ ដោយ​​មិនទាន់ស្គាល់ឈ្មោះនៅឡើយ ។ រីឯ​អ្នក​​លេងដែល​ឃាត់ខ្លួន ក៏នៅ​មិនទាន់ស្គាល់ឈ្មោះដែរ ​តែពួកគេក្នុងឯកសណ្ឋាន​ជា​សិស្ស​ទាំង​អស់។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍ និង​ដកហូត​វត្ថុ​តាង​ជា​សម្ភារ​ជា​ច្រើន​ពី​ក្នុង​ទីតាំង​ល្បែង​ខាងលើ ហើយចំពោះ​ម្ចាស់ទីតាំងវិញ នៅមិនទាន់ដឹងមានចំណាត់ការយ៉ាងណាពីសមត្ថកិច្ចនោះទេ ។

តែ​អ្វី​ដែល​កត់សម្គាល់ខ្លាំង​នោះ សម្រាប់​អ្នកលេងជាក្មេងៗសិស្សសាលាបានឃាត់ខ្លួន​នោះ គឺពួក​គាត់​កំពុង​​​​ភ័យ​តក់​ស្លុត​ខ្លាំង ដោយ​ខ្លះ​លើកដៃ​សំពះ និងខ្លះទៀត​អង្គុយ​​យំ​សស្រាក់ ព្រោះ​​ខ្លាច​ឪពុក​ម្តាយ​បានដឹង​រឿង​នេះ​ហើយ អត់ឱ្យ​គាត់​ចូល​ផ្ទះ​វិញ ។

ព័ត៌មាបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។


អត្ថបទសរសេរ ដោយ