ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបរួច​ អាចបើកវិញ​បាន​​?…​ទី​តាំង​​ហ្គេម​​​​ក្បែរអធិការដ្ឋាន​ខណ្ឌ​ចំការ​មន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ​ដែល​នៅ​ជិត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន ​បាន​និង​កំពុង​បើក​លេង​​យ៉ាង​រលូន​ ដោយ​មិន​មានការ​រំខាន​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ឡើយ ដែល​ធ្វើឱ្យ​​ពលរដ្ឋ​នៅ​ក្បែរ​ៗនោះ កំពុង​សង្ស័យថា ​លោក​អធិការ​ខណ្ឌ​ចំកា​មន បានត្រូវរ៉ូវ​​គ្នា​ជាមួយ​​ម្ចាស់​ទីតាំង​​​ល្បែង​សុ​ី​សង​ដែល​ខុសច្បាប់​មួយ​​កន្លែងនោះ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ​ដែល​នៅ​ជិត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន ​បាន​និង​កំពុង​បើក​លេង​​យ៉ាង​រលូន​ ដោយ​មិន​មានការ​រំខាន​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ឡើយ ដែល​ធ្វើឱ្យ​​ពលរដ្ឋ​នៅ​ក្បែរ​ៗនោះ កំពុង​សង្ស័យថា ​លោក​អធិការ​ខណ្ឌ​ចំកា​មន បានត្រូវរ៉ូវ​​គ្នា​ជាមួយ​​ម្ចាស់​ទីតាំង​​​ល្បែង​សុ​ី​សង​ដែល​ខុសច្បាប់​មួយ​​កន្លែងនោះ ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី​១៤ មីនា ស្ថិត​នៅ​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ បាន​​​ឃើញ​​​មាន​ក្រុម​ក្មេង​ស្ទាវ​ជា​ច្រេ​ី​​​ន​នាក់ពពាក់​ព​ពូន​​គ្នាចូលទៅក្នុង​ ដោយ​បាន​​បង្ក​ការ​រំខាន​ដល់​អ្នកជិត​ខាង​ និងធ្វើឱ្យ​បារម្ភពី​សុវត្ថិភាពរបស់គាត់ជាខ្លាំង ។ ប្រភព​​​បន្ត​ថា ទីតាំងហ្គេ​ម​បាញ់​ត្រី​នេះ កំពុង​​សង្ស័យ​មានការ​ចែកចាយ និង​ជក់​គ្រឿងញៀន​​នៅ​ក្នុង​នោះ​ថែម​ទៀត​ផង ។ ហើយ​ច្បាស់ណាស់ បើ​មិន​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​នោះ​ទេ គឺ​ទីតាំង​ហ្គេ​ម​​បាញ់ត្រីនេះមួយនេះ ​​មិន​អាច​បើក​រលូន​បាន​​យ៉ាង​រទេ ។

កត់សម្គាល់ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ​ ស្ថិតនៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​៩៧ ដែលមាន​ចម្ងាយ​ប្រហែល​១៥០​ម៉ែ​ត​ប៉ុណ្ណោះ​ពី​អធិការ​ខណ្ឌ​ចំកា​មន ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ។ ហើយ​ទីតាំងមួយ​​នេះ​ កន្លង​មក​ ក៏​ធ្លាប់​ត្រូវបាន​​​​បង្ក្រាប​ពី​សមត្ថកិច្ច​ជា​ច្រេ​ី​ន​ដង​​​ដែរ តែ​​​ស្ងាត់​បានតែ​ប៉ុន្មាន​ថ្ងៃ ឃើញ​​បើក​ដំណើរការ​វិញ​ដដែល។

អត្ថបទសរសេរ ដោយ