ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ប្រទះ​អ្នក​ម្តាយ​១​រូបនេះ​​គត់​…​ចិត្ត​មហា​ស្លុយ

5 ឆ្នាំ មុន

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រីជា​ម្តាយ​ម្នាក់​បាន​ជិះរថយន្ត​ទៅយក​កូន​មក​ទម្លាក់​ចោល​នៅ​លើ​ផ្លូវ​ដែលមាន​មនុស្ស​​​អ៊ូអរមួយកន្លែង នាទី​ក្រុង Luoyang ដោយ​បាន​ជេរ​និង​វាយ​ជា​ច្រើនដៃ​​ថែម​ទៀត ដោយសារ​តែ​កូនប្រុស​អាយុ​១២​ឆ្នាំ​រូប​នោះ ​ប្រឡង​បាន​​៨១​ពិន្ទុមកនោះ…

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រីជា​ម្តាយ​ម្នាក់​បាន​ជិះរថយន្ត​ទៅយក​កូន​មក​ទម្លាក់​ចោល​នៅ​លើ​ផ្លូវ​ដែលមាន​មនុស្ស​​​អ៊ូអរមួយកន្លែង នាទី​ក្រុង Luoyang ដោយ​បាន​ជេរ​និង​វាយ​ជា​ច្រើនដៃ​​ថែម​ទៀត ដោយសារ​តែ​កូនប្រុស​អាយុ​១២​ឆ្នាំ​រូប​នោះ ​ប្រឡង​បាន​​៨១​ពិន្ទុមកនោះ ​។

ប៉ូ​លិស​​នៅ​ក្នុង​សង្កាត់ Gucheng បានឃើញ​ក្មេង​ប្រុស​ម្នាក់​នេះ​ ដើរ​ចុះឡើង​នៅ​លើ​ផ្លូវ​តែ​ម្នាក់ឯង​ ។ ពួក​គេ​ដឹង​ដោយសារ​តែ​មាន​អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ ។ គេ​ឃើញ​ស្ត្រី​ម្នាក់​​ជិះ​រថយន្ត​មក​ទម្លាក់​កូន​ចេញ ហើយ​ជេរ​ជា​ច្រើន​ម៉ាត់ ព្រមទាំង​វាយ​ជា​ច្រើន​ដៃ មុន​ពេល​ជិះ​រថយន្តចេញ​ទៅបាត់ ​។ វីដេអូ​តាម​កាមេរ៉ា​សុវត្ថិភាព​ បាន​បង្ហាញ​ពី​សកម្មភាព​របស់​ប៉ូ​លិស​​ បានមក​សួរនាំ​ក្មេង​ប្រុស​ម្នាក់​នោះពី​​ដំណើររឿង​។

ប៉ូលិស​បាន​សួរនាំ​​ថា​ តើ​ស្ត្រី​ដែល​វាយ​ឯង​នោះ​ ​ជា​ម្តាយ​ឯង​ឬ? ។ ក្មេង​ប្រុស​ត្រកូល Yang ឆ្លើយ​ថា ​បាទ
​ពូ​! នេះ​មក​ពី​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​ពេល​ប្រឡង​​។ តាម​ប្រភព​អ្នក​នៅ​ទីនោះ​បានឱ្យ​ដឹង​ទៀត​ថា ម្តាយ​របស់​ក្មេង​ប្រុស​នេះ ចង់ឱ្យ​កូន​បាន​ពិន្ទុ​ចាប់ពី៩៥​ឡើង​ទៅ​។ ក្រោយ​ពី​បាន​ធ្វើការ​សួរនាំ​រួច ប៉ូលិស​បាន​កំណត់​អត្ត​សញ្ញាណ​​របស់​ស្ត្រី​ជា​ម្តាយ តាម​រយៈ​ស្លាក​លេខ​ ។

ពួក​គេ​បាន​ទាក់ទង​ទៅ​កាន់​ស្ត្រី​នោះ ដែល​គេ​បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​ចង់បាន​អា​កូន​ហ្នឹង​ទៀត​ទេ ​។ ពូ​អាច​យក​វា​ទៅ​ណា​ទៅ​ទៅ​! ពួច​ង់​ប្តឹង​ខ្ញុំ​ក៏​ប្តឹង​ទៅ​» ។ តាម​ការ​រាយការណ៍​របស់​ប៉ូ​លិស​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ខាងលើ​ បាន​ចំណាយពេល​នៅ​ប៉ុស្តិ៍ប៉ូលិស​​ខ្ទង់​មួយ​ម៉ោង មុន​ពេល​ពូគេ​​មក​​យក​ ។ គេ​មិនដឹង​ថា ពូ​ម្នាក់​នោះ​បាន​យក​គេ​ទៅ​ឱ្យ​ម្តាយ​វិញ​ឬ​អត់​ទេ ហើយ​ក៏​មិនដឹង​ថា ប៉ូ​លិស​​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​នោះ​ដែរ​ ។

អត្ថបទសរសេរ ដោយ