ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​សាលា​មួយ​នៅ​ប្រេ​សី​ុ​ល​ស្លា.ប់​១០​នាក់

5 ឆ្នាំ មុន

ប្រទេស​ប្រេ​សី​ុ​ល ះ អតីត​សិស្សសាលា​២​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​មីនា​បាន​បាញ់ប្រហារ​ក្នុង​សាលា​អនុ​វិទ្យាល័យ​មួយ នៃ​ទីក្រុង​SUZANO ក្បែរ​ទីក្រុង​សាវ​ប៉ូ​ឡូ​ប្រេ​សី​ុ​ល ដោយ​សម្លាប់​មនុស្ស​៨​នាក់​មុន​ពេល​ពួក​គេ បាញ់​សម្លាប់​ខ្លួនឯង​។ នោះ​ជា​សោកនាដកម្ម​ដែល​កម្រ​មាននៅ​ប្រេ​សី​ុ​ល​។ អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​យោធា​ថ្លែង​ថា…

ប្រទេស​ប្រេ​សី​ុ​ល ះ អតីត​សិស្សសាលា​២​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​មីនា​បាន​បាញ់ប្រហារ​ក្នុង​សាលា​អនុ​វិទ្យាល័យ​មួយ នៃ​ទីក្រុង​SUZANO ក្បែរ​ទីក្រុង​សាវ​ប៉ូ​ឡូ​ប្រេ​សី​ុ​ល ដោយ​សម្លាប់​មនុស្ស​៨​នាក់​មុន​ពេល​ពួក​គេ បាញ់​សម្លាប់​ខ្លួនឯង​។ នោះ​ជា​សោកនាដកម្ម​ដែល​កម្រ​មាននៅ​ប្រេ​សី​ុ​ល​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​យោធា​ថ្លែង​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​នោះ​មាន​អ្នក​បាញ់ប្រហារ​ទាំង​២​នាក់​។ បន្ទាប់​មក​អ្នក​របួសធ្ងន់​២​នាក់ បាន​ស្លាប់​ពេល​នាំ​ទៅ​ដល់​មន្ទីរពេទ្យ​។ អាជ្ញាធរ​បន្ទាប់​មក​ទៀត​បញ្ជាក់​ថា ការ​វាយប្រហារ​ក្នុង​សាលារៀន​នោះ​ក៏​បណ្ដាល​ឲ្យ​មនុស្ស​៩​នាក់​រង​របួស​ផង​ដែរ​។ អ្នក​វាយប្រហារ​ត្រូវ​បាន​កំណត់​ដឹង​អត្តសញ្ញាណ ដែល​ពួក​គេ​ជា​អតីត​សិស្សសាលា​នោះ​២​នាក់ ម្នាក់​អាយុ​១៧​ឆ្នាំ​ហើយ​ម្នាក់​ទៀត​អាយុ​២៥​ឆ្នាំ តែ​មូលហេតុ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​សម្រាប់​ពេល​នេះ​។ ចំណែក​ជន​រង​គ្រោះ​មាន​សិស្សសាលា​៥​នាក់ ស្ត្រី​ទីប្រឹក្សា​ខាង​គរុកោសល្យ​ម្នាក់ ឆ្មាំ​ការពារ​សាលា​ម្នាក់​ព្រមទាំង​ម្ចាស់​ស្ថានីយ​ចាក់​ប្រេង​មួយ ដែល​ពួក​គេ​ត្រូវ​បាញ់​សម្លាប់​មុន​ពេល​ចូល​ក្នុង​សាលា​។

លោក​JOAO DORIA​អភិបាល​រដ្ឋ​សាវ​ប៉ូ​ឡូ​ថ្លែង​ថា នោះ​ជា​ឆាក​ដ៏​សែន​ក្រៀមក្រម​បំផុត​ដែល​ខ្ញុំ​ទើបបាន​ឃើញ ក្នុង​ជីវិត​របស់ខ្ញុំ​។ ឃាតករ​ទាំង​២​នាក់ ម្នាក់​មាន​កាំភ្លើងខ្លី​មួយ​ដើម រួច​ម្នាក់​ទៀត​មាន​ធ្នូ​មួយ​ជាមួយ​ព្រូ​ញ​ជា​ច្រើន​។ ការ​វាយប្រហារ​កើត​មាន​ពេល​សិស្ស​ចេញលេង​។ ក្រោយ​បាញ់ប្រហារ​លើ​មនុស្ស​ម្នា នៅ​ទីធ្លា​សាលា ជន​វាយប្រហារ​ទាំង​២​នាក់​នាំ​គ្នា​ចូល​ទៅ​ក្នុង​មន្ទីរពិសោធន៍​មួយ ជា​កន្លែង​ដែល​សិស្ស​នាំ​គ្នា​រត់​ចូល ហើយ​ពួក​គេ​ក៏​បាញ់​សម្លាប់​ខ្លួនឯង​នៅ​ច្រក​ដើរ​។ យោង​តាម​សាក្សី​ទាំងឡាយ​ថា​ជន​វាយប្រហារ​ពាក់​ម៉ាស់​។ ទូរទស្សន៍​GLOBONEWS បាន​បង្ហាញ​បណ្ដា​រូបភាព​សិស្សសាលា​រត់​យ៉ាង​ប្រសាច ហើយ​មួយ​ចំនួន​បាន​ផ្លោះ​របង​សាលា​ចេញ​មក​ក្រៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ