ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma គ្រាន់តែឈានជើងចូលទឹកដីអង្គរនៃយើងភ្លាមស្រាប់តែមានអារម្មណ៍បែបនេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​ភាព​ល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ​មិន​ត្រឹមតែ​ទាក់ទាញ​អ្នក​ស្រាវជ្រាវ និង​ភ្ញៀវ​ទេសចរ​ទូទៅ​ប៉ុណ្ណោះ​ទេ បុគ្គលល្បី​ៗ​ក្នុង​លោក និង​អ្នកមាន​លំដាប់​ពិភពលោក​ជា​ច្រើន​នាក់​ក៏​ទាក់ចិត្ត​មិន​ខកខាន ក្នុង​ដំណើរ​មក​ទស្សនា​អង្គរ​ដែរ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១២ ខែមីនា…

ខេត្តសៀមរាប ៖ ​ភាព​ល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ​មិន​ត្រឹមតែ​ទាក់ទាញ​អ្នក​ស្រាវជ្រាវ និង​ភ្ញៀវ​ទេសចរ​ទូទៅ​ប៉ុណ្ណោះ​ទេ បុគ្គលល្បី​ៗ​ក្នុង​លោក និង​អ្នកមាន​លំដាប់​ពិភពលោក​ជា​ច្រើន​នាក់​ក៏​ទាក់ចិត្ត​មិន​ខកខាន ក្នុង​ដំណើរ​មក​ទស្សនា​អង្គរ​ដែរ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ ចាត់ទុកជា​ថ្ងៃ​ពិសេស​មួយទៀត ដែល​ឃើញ​មាន​វត្តមាន​មហាសេដ្ឋី​ចិន និង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba គឺ លោក​ចេក ម៉ា (Jack Ma) បាន​មក​បំពេញ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​នៅ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ ។

នា​ឱកាស​នោះ​លោក​សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជូន​ដំណើរ​លោក​ចេក ម៉ា ដើរ​ទស្សនា​ប្រាសាទអង្គរវត្ត ។ លោក​សុខ សង្វារ ឲ្យ​ដឹង​ថា លោក​ចេក ម៉ា ជា​មនុស្ស​សុភាព​រាបសាគួរ​ឲ្យ​គោរព ។

ថ្វី​ដ្បិត​លោក​ជា​មហាសេដ្ឋី​ពិតមែន តែ​ឥរិយាបថ​របស់​លោក​បាន​បង្ហាញ​នូវ​ការ​គោរព ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ប្រាសាទខ្មែរ ។ លោក​បាន​សួរ​សំណួរ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ប្រាសាទ ក្នុង​ភាព​ជា​អ្នក​ចង់​ចេះ​ដឹង​ពិតប្រាកដ និង​ផ្តល់​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គរ ។

លោក ​សុខ សង្វារ បន្ត​ថា តាម​ការ​បញ្ជាក់​របស់​លោក​ចេក ម៉ា លោក​ពិតជា​ស្ងើចសរសើរ​នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទខ្មែរ​និង​កោតសរសើរ​នូវ​ការ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ មហាសេដ្ឋី​រូប​នេះ​នឹង​មក​កាន់​រមណីយដ្ឋាន​អង្គរ​នា​ឱកាស​ក្រោយ​ទៀត ដោយ​ការ​ធ្វើ​ដំណើរ​របស់​លោក​នា​ពេល​នេះ គ្រាន់តែ​ជា​លើក​ដំបូង​ប៉ុណ្ណោះ តែ​ច្បាស់​ណាស់​នឹង​មាន​លើក​ទី​២ ឬ​ទី​៣​បន្ត​ទៀត ។

លោក​សុខ សង្វារ ជឿជាក់​ថា តាម​រយៈ​វត្តមាន​របស់​លោក​ចេក ម៉ា ក៏​ដូច​ជា បុគ្គល ល្បី​ៗ​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ក្នុង​ការ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ពិតជា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ កាន់តែ​ចាប់អារម្មណ៍​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាន់តែ​ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ