ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​អា​មេ​រិ​ក​ផ្អាក​ការ​ហោះហើរ​យន្តហោះ​737MAX

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ះ ក្រោយ​បដិសេធ​មិន​ព្រម​ផ្អាក​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​737MAX ដូច​ប្រទេស​និង​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន ទីបំផុត​អា​មេ​រិ​ក​ត្រូវ​បង្ខំចិត្ត​ប្រកាស​ផ្អាក​ការ​ហោះហើរ បណ្ដោះអាសន្ន​បណ្ដា​យន្តហោះ​ប្រភេទ​នោះ​ដែរ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​មីនា​ឲ្យ​ដឹង​ថា យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​737MAX8 និង​737MAX9​ទាំងអស់​ត្រូវ​ផ្អាក​ការ​ហោះហើរ​។…

សហរដ្ឋអាមេរិក ះ ក្រោយ​បដិសេធ​មិន​ព្រម​ផ្អាក​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​737MAX ដូច​ប្រទេស​និង​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន ទីបំផុត​អា​មេ​រិ​ក​ត្រូវ​បង្ខំចិត្ត​ប្រកាស​ផ្អាក​ការ​ហោះហើរ បណ្ដោះអាសន្ន​បណ្ដា​យន្តហោះ​ប្រភេទ​នោះ​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​មីនា​ឲ្យ​ដឹង​ថា យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​737MAX8 និង​737MAX9​ទាំងអស់​ត្រូវ​ផ្អាក​ការ​ហោះហើរ​។ ការ​ប្រកាស​នោះ​កើត​មាន​៣​ថ្ងៃក្រោយ​ការ​ធ្លាក់​យន្តហោះ ធុន​នោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​នោះ​ទាំង​១៥៧​នាក់​ស្លាប់​ទាំងអស់​មក​។

លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នៅ​សេត​វិមាន​ថា យើង​នឹង​ចេញ​ការ​ហាមឃាត់​ជា​បន្ទាន់ រាល់​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ ប៊ូ​អី​ុ​ង​737MAX8 និង​737MAX9​។ សន្តិសុខ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​និង​របស់​អ្នកដំណើរ​ទាំងអស់​ជា​អាទិភាព​ដាច់ខាត​របស់​យើង​។

ចំណែក​អាជ្ញាធរ​អាកាសចរណ៍​សហព័ន្ធ​អា​មេ​រិ​ក​FAA ក៏​ប្រកាស​នា​ថ្ងៃ​ទី​១៣​មីនា​ដែរ​ថា ការ​ផ្អាក​ការ​ហោះហើរ​របស់​យន្តហោះ​ទាំងនោះ នឹង​មាន​ជា​ធរមាន ក្នុងអំឡុងពេល​សើ​ុ​ប​អង្កេត ដែល​នឹង​ផ្ដោត លើ​បណ្ដា​ព័ត៌មាន​ក្នុង​ប្រអប់​ខ្មៅ​ទាំង​២ របស់​យន្តហោះ​អេ​ត្យូ​ពី​ដែល​ធ្លាក់​។ ប្រអប់​ខ្មៅ​ទាំង​២​នោះ​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​វិភាគ​នៅ​ប្រទេស​បារាំង​។ FAA​បាន​ពិនិត្យ​ទិន្នន័យ​មួយ​ចំនួន​ដែល​បង្ហាញ​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា រវាង​គ្រោះ​មហន្តរាយ​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន ETHIOPIAN AIRLINES​និង​គ្រោះ​មហន្តរាយ​នៃ​យន្តហោះ របស់​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​សី​ុ​LION AIR ដែល​កើត​មាន​កាលពី​ខែតុលា​ឆ្នាំ​២០១៨​។
ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប៊ូ​អី​ុ​ង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ពេល​ប្រធានាធិបតី​ប្រកាស​មុន​នេះ​បន្តិច ពី​ការ​ផ្អាក​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ 737MAX8 និង​737MAX9​។

គ្រោះ​មហន្តរាយ​នៃ​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX​ទី​២​ក្នុង​រយៈពេល​ត្រឹម​៥​ខែ មុន​សហរដ្ឋអាមេរិក ប្រទេស​ជា​ច្រើន​ព្រមទាំង​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ពិសេស​នៅ​អឺរ៉ុប បាន​ផ្អាក​ការ​ហោះហើរ​របស់​យន្តហោះ​ធុន​នោះ​ទាំងអស់ ឬ​ហាមឃាត់​មិន​ឲ្យ​ហោះ​កាត់​ដែនអាកាស​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ