នាង សៀន វ៉ាង (Zihan Weng) តារាបង្ហាញម៉ូដជនជាតិតៃវ៉ាន់របស់ក្រុម «JKF» គឺជានារីមួយរូបអាចធ្វើឲ្យបុរសលង់ស្នេហ៍ តាមរយៈសម្រស់ផូរផង់ ពិសេសភាពសិចស៊ីរបស់នាង ។
វេបសាយ «hitchhiking»របស់តៃវ៉ាន់កាលពីពេល ថ្មីៗកន្លងមកផ្សាយឲ្យដឹងថា នាងសៀន វ៉ាង ជានារីមួយរូបលេចធ្លោនៅក្នុងពិភពសិល្បៈបង្ហាញម៉ូដ ។ ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈបង្ហាញម៉ូដ ដោយតែងតែដើរបង្ហាញរាងល្វតល្វន់ រស់រវើក ទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជននោះ សៀន វ៉ាង ក៏គាប់ភ្នែកមហាជន ពិសេសបុរសផងដែរ តាមរយៈការបង្ហាញសម្រស់សិចស៊ីរបស់នាង ។ នាងនិយមលេងខ្លួនសិចសបង្ហាញសាច់ ពិសេសដើមទ្រូងដ៏ល្អរបស់នាង ។
ការបង្ហាញរាងដ៏សិចសុីរបស់សៀន វ៉ាង គឺជាចំណីចក្ខុរបស់បុរស អ្នកណាបានឃើញហើយមិនភ្លឹកសម្លឹងគយគន់នាង ។ តារាបង្ហាញម៉ូដរូបនេះរីករាយចំពោះខ្លួនឯង ដែលជាតារាមួយដួងស្ថិតក្នុងចំណាប់អារម្មណ៍របស់ទស្សនិកជន ។
សៀន វ៉ាង ធ្លាប់សាងស្នាដៃច្រើននៅក្នុងពិភពសិល្បៈបង្ហាញម៉ូដនាពេលកន្លងមក ហើយបច្ចុប្បន្នក៏នៅតែសកម្មនៅក្នុងអាជីពរបស់ខ្លួននេះ ៕
ចែករំលែកព័តមាននេះ