ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​នៅ​កណ្ដាល​វាលស្រែ​ដោយ​គ្មាន​អ្នក​ស្គាល់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ មីនា នៅ​ក្នុងភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី តែ​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ឡើយ ។…

ខេត្តបាត់ដំបង ៖ សព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ មីនា នៅ​ក្នុងភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី តែ​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា សាកសព​ស្ត្រី​នោះ​មាន​វ័យ​ជាង​៥០​ឆ្នាំ តែ​គេ​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ តែ​គេ​សង្ស័យ​ជន​រង​គ្រោះ​អាច​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ដែល​បានឃើញ​ស្ត្រី​រង​គ្រោះ​ដើ​នៅ​ទីនោះ​មុន​ពេល​ស្លាប់ ។

អ្នក​ភូមិ​ឈ្មោះ អឿ​ន អ៊​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ដែល​បាន​ប្រទះ​ឃើញ​សាកសព​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តាម​ទូរស័ព្ទ​ថា គេ​បានឃើញ​សាកសព​មនុស្ស​ស្រី​ម្នាក់​ដេក​ស្លាប់​នៅ​វាលស្រែ តែ​គេ​មិនដឹង​ស្លាប់​តាំងពី​ពេល​ណា ហើយ​ក៏​គ្មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ដែរ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ​មាន​គេ​ឃើញ​ស្ត្រី​រូប​នេះ​ដើរ​នៅ​ទៅ​នោះ​ដែល​មាន​សកម្មភាព​ដូច​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ តែ​គេ​មិន​បានដឹង​ថា គាត់​មកពីណា​ទេ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ មីនា ស្រាប់តែ​គេ​ប្រទះ​ឃើញ​ស្ត្រី​រូប​នេះ​ដេក​ស្លាប់​តែ​ម្តង ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​និយាយ​ថា មន្ត្រី​គ្រប់​ការិយាល័យ​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​រួម​ទាំង​គ្រួ​ពេទ្យ និង​អាជ្ញាធរ​មូលដ្ឋាន​ផង ។ លោកស្នងការ​រង​បាន​បន្ត​ថា បើ​តាម​មន្ត្រី​ជំនាញ​នៅ​លើ​ខ្លួន​សាកសព​គេ​មិនឃើញ​មាន​ស្លាកស្នាម​ដែល​គួ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ស្ត្រី​រូប​នេះ​ទំនង​ស្លាប់​ដោយសារ​ខ្យល់គរ​ដែល​បណ្ដាល​មក​ពី​ដាច់​បាយ​ដាច់​ទឹក ខណៈ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ផង ។ ទោះ​យ៉ាងណា​ក្រោយ​ពេល​ពិនិត្យ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ឲ្យ​ទៅ​អាជ្ញាធរ​ដែនដី​យក​ទៅ​បូជា​នៅ​វត្ត​អារាម​ដែល​នៅ​ក្បែរ​នោះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ