ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាមីន​ចម្រុះ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​មហា​រីក​លើ​បុរស​

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សហ​រដ្ឋ​អា​មេរិក​បាន​អះ​អាង​ថា បុ​រស​ដែល​លេប​ថ្នាំ​គ្រាប់​វី​តា​មីន​ចម្រុះ​ជា​ប្រ​ចាំ​អាច​នឹង​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​មហារីក ។ នៅ​ក្នុង​ការ​ពិ​សោធ​លើ​បុ​រស​វ័យ​៥០​ឆ្នាំ​ប្រ​មាណ​ជា ១៥.០០០​នាក់​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​ឃើញ​ថា អ្នក​ដែល​លេប​វី​តា​មីន​ចម្រុះ​មួយ​គ្រាប់​រៀង​រាល់​ថ្ងៃ​ អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​មហា​រីក​របស់​គេ​ថយ​ចុះ​៨​ភាគ​រយ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សហ​រដ្ឋ​អា​មេរិក​បាន​អះ​អាង​ថា បុ​រស​ដែល​លេប​ថ្នាំ​គ្រាប់​វី​តា​មីន​ចម្រុះ​ជា​ប្រ​ចាំ​អាច​នឹង​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​មហារីក ។ នៅ​ក្នុង​ការ​ពិ​សោធ​លើ​បុ​រស​វ័យ​៥០​ឆ្នាំ​ប្រ​មាណ​ជា ១៥.០០០​នាក់​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​ឃើញ​ថា អ្នក​ដែល​លេប​វី​តា​មីន​ចម្រុះ​មួយ​គ្រាប់​រៀង​រាល់​ថ្ងៃ​ អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​មហា​រីក​របស់​គេ​ថយ​ចុះ​៨​ភាគ​រយ​ធៀប​ទៅ​នឹង​អ្នក​ដែល​លេប placebo ។​

អ្នក​សរសេររបាយ​ការ​ណ៍​សិក្សា​ Howard Sessoបាន​ថ្លែង​ថា​ ៖«ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បាន​រក​ឃើញ​ថា របប​អា​ហារ​ដែល​ចិញ្ចឹម​រាង​កាយ​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំ​ងឺ​មហារីក​ចំពោះ​បុរស​បាន ប៉ុន្តែ​​ក្នុង​ពេល​នេះ​ យើង​ដឹង​បន្ថែម​ទៀត​ថា លេប​ថ្នាំ​វីតា​មីន​ចម្រុះ​មួយ​គ្រាប់​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​នេះ​មិន​ឱ្យ​កើត​មាន​លើ​បុ​រស​ចាប់​ពី​វ័យ​កណ្តាល​ទៅ​បាន​ផង​ដែរ »។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ចង្អុល​បង្ហាញ​​ថា វា​មិន​ទាន់​ច្បាស់​លាស់​ថា​តើ​វី​តាមីន​ឬ​សារ​ធាតុ​រ៉ែ​ពិត​ប្រា​កដ​មួយ​ណា​នៅ​ក្នុង​ថ្នាំ​គ្រាប់​វីតា​មីន​ចម្រុះ​ដែល​មាន​សមត្ថ​ភាព​កាត់​បន្ថយ​ឱកាស​កើត​ជំ​ងឺ​មហារីក​នោះ​ទេ ។ បន្ថែម​ពី​លើ​នេះ​ទៀត គេ​ក៏​មិន​ទាន់​ដឹង​ដែរ​ថា តើ​លទ្ធ​ផល​នៃ​ការ​សិក្សា​នេះ​គ្រប​ដណ្តប់លើ​ស្ត្រី​ដែរ​ឬយ៉ាង​ណា​នោះ ៕