ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២៦ មីនា​…​ ជាវេលា​​ជោគវាសនា​របស់​​​ក្រុម​ឧកញ៉ា ថោ​ង សា​រ៉ាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាធារណៈជន​បាន​តាម​តាន​យ៉ាង​យកចិត្តទុកដាក់អស់​រយៈពេល​ជា​ច្រើន​ខែ​មកហើយ លើ​អង្គ​សវនាការ​ជា​សាធារណៈ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ទើប​មកទល់​​ថ្ងៃ​ទី​១៣ មីនា ត្រូវ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះបាន​ប្រកាសយក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ សាធារណៈជន​បាន​តាម​តាន​យ៉ាង​យកចិត្តទុកដាក់អស់​រយៈពេល​ជា​ច្រើន​ខែ​មកហើយ លើ​អង្គ​សវនាការ​ជា​សាធារណៈ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ទើប​មកទល់​​ថ្ងៃ​ទី​១៣ មីនា ត្រូវ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះបាន​ប្រកាសយក​ថ្ងៃ​ទី​២៦ មីនា ខាង​មុខនេះ ដើម្បី​កំណត់​ប្រកាស​​សាល​ក្រម​ផ្តន្ទាទោសលើ​ក្រុម​ឧកញ៉ា ថោ​ង សា​រ៉ាត់ ដែល​សង្ស័យ​ថា ​ជា​ក្រុម​ឃាតករបាញ់ប្រហារ​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ នោះ ។

សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​៥នាក់ ១-ឈ្មោះ ថោ​ង សា​រ៉ាត់ ថៅកែ​ក្រុមហ៊ុន៩៩៩ និង​អង្គរក្ស ២-​ឈ្មោះ សៀង វាសនា ៣-​ឈ្មោះ កូយ ចាន់​ថុ​ល ៤-​ឈ្មោះ មាស សម្បត្តិ និង៥.-ឈ្មោះ ឈុ​ន ចិ​ត្រា ទាំង​៥​នាក់​ ជាប់ចោទ​ពី​បទ​ឃាតកម្ម ពោល​គឺ​បាញ​សម្លាប់​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ។

សវនាការ​ជា​ច្រើន​លើក​កន្លង​មក ជនជាប់ចោទ​ឈ្មោះ ថោ​ង សា​រ៉ាត់ មិន​ដែល​បាន​ចូលរួម​ឈ​រ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​សាកសួរ​ដេញដោល​នោះ​ទេ រហូត​មាន​ពេល​ខ្លះ​ត្រូវ​អនុរក្ស​ពន្ធនាគារ ដឹក​តាម​រទេះរុញ​ចូល​ដល់​ក្នុង​សាល​សវនាការ​ហើយ តែ​អាក់​ខានទៅ​វិញ ដោយ​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ មាន​អាកា​រៈ​បញ្ហា​សុខភាព ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ជា​ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ត្បូង​ពេជ្រ ត្រូវ​បាន​ឃាត​ករ​បាញ់​សម្លាប់ កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ ឡោ​តិច​សេង ស្ថិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ សំណុំរឿង​នេះ​បាន​អូស​បន្លាយពេល​ជាង​៥​ឆ្នាំ​ហើយ នៅ​មិន​ទាន់​បាន​កំណត់ ឬ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ណា​ម្នាក់​ជា​ឃាតករ​ពិត​នៅឡើយ​ទេ ដែល​សំណុំរឿង​មួយ​នេះ សាលាដំបូង​បាន​យក​មក​កាត់ក្តី​២​លើក​ហើយ​ដែរ ។ ​

អត្ថបទសរសេរ ដោយ