ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​កាហ្វេ​ និង​តែ​ជាមួយ​ជំងឺ​ដុះ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​​

10 ឆ្នាំ មុន

យោង​តាម​​ការ​​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​ថា ​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​ និង​តែអាច​ជួយ​កាត់​បន្ថយ​​ឱកាស​​​កើត​ជំងឺ​ដុះសាច់​នៅ​​ក្នុង​ខួរ​ក្បាល​​​បាន​ ជាពិសេស​ចំពោះ​មនុស្ស​ពេញវ័យ​​​ ។ ការ​រក​ឃើញ​​ដែល​បាន​មកពី​ការ​សិក្សា​លើ​មនុស្ស​​ពេញ​វ័យ​នៅទ្វីបអឺរ៉ុប​ជាង​៥០០.០០០នាក់ ​បាន​បន្ថែម​​ទម្ងន់​​ភស្តុតាង​ទៅ​លើ​លទ្ធផល​​នៃការ​សិក្សា​របស់​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ពេល​មុន​​មួយ​ដែល​បាន​​រក​

យោង​តាម​​ការ​​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​ថា ​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​ និង​តែអាច​ជួយ​កាត់​បន្ថយ​​ឱកាស​​​កើត​ជំងឺ​ដុះសាច់​នៅ​​ក្នុង​ខួរ​ក្បាល​​​បាន​ ជាពិសេស​ចំពោះ​មនុស្ស​ពេញវ័យ​​​ ។ ការ​រក​ឃើញ​​ដែល​បាន​មកពី​ការ​សិក្សា​លើ​មនុស្ស​​ពេញ​វ័យ​នៅទ្វីបអឺរ៉ុប​ជាង​៥០០.០០០នាក់ ​បាន​បន្ថែម​​ទម្ងន់​​ភស្តុតាង​ទៅ​លើ​លទ្ធផល​​នៃការ​សិក្សា​របស់​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ពេល​មុន​​មួយ​ដែល​បាន​​រក​ឃើញ​ថា​ ការ​ផឹក​កាហ្វេ​ និង​តែ​​ក្នុងកម្រិត​​ខ្ពស់​ ជួយ​កាត់​បន្ថយ​ឱកាស​​កើតជំងឺ Gliomas ។ Gliomas គឺជាក្រុម​ប្រភេទ​ជំងឺ​ដុះ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​ដែល​បាន​ធ្វើ​ឱ្យមនុស្ស​ពេញ​វ័យ​ប្រហែល​ជា​៨០%​កើត​មហារីក​ខួួរ​ក្បាល​ ។​

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ វា​មិន​មែន​បង្ហាញ​​​ថា ​ភេសជ្ជៈ​​ទាំង​ពីរ​នេះ​ពិតជា​អាច​ការពារ​មិនឱ្យ​កើត​ជំងឺ​ខាង​លើបាន​១០០%​ឡើយ ។ លោក​ស្រី​ដូមីនិច មីសូត ប្រធាន​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​  Brown University នៅរដ្ឋ​រ៉ូដអាយឡិន និង​សាកល​វិទ្យា​ល័យ Imperial College London បាន​​ថ្លែង​ថា អ្វីៗទាំងអស់​​​​នេះគឺ​ជា​លទ្ធ​ផល​ដំបូង​ ។​ លទ្ធផល​នៃ​ការ​សិក្សា​នេះ​​​មិន​គួរ​ជា​មូល​ហេតុ​ ដែល​តម្រូវ​ឱ្យ​អ្នក​ណា​ម្នាក់​ផ្លាស់​​ប្តូរ​បរិមាណ​​ប្រើ​ប្រាស់​តែនិង​កាហ្វេ​របស់​ពួក​គេ​នោះ​ទេ ។​

បើទោះ​បីជា​​​កាហ្វេ​​ និងតែ​មាន​ឥទ្ធិពល​​​លើ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​យ៉ាងណា​ក៏​ដោយ តែ​កម្លាំង​ប្រឆាំង​របស់​វាតិច​តួច​ខ្លាំង​ណាស់​ ។ ជំងឺ​ដុះសាច់​ក្នុង​ខួរ​ក្បាល​​ជាទូទៅ​មិនមែន​ធម្ម​តា​នោះ​ទេ ជាឧទាហរណ៍​​នៅទ្វីបអឺរ៉ុប​អត្រា​​កើត​ជំងឺ​នេះ​ក្នុង​ចំណោម​ស្ត្រី​១០០.០០០​នាក់​ គឺមាន​​រវាង​ពី​៤ទៅ៦​ករណី​ ខណៈ​ដែល​បុរស​មាន​៦​ទៅ​៨​ករណី ។ ជាទូទៅ​ ​ក្នុង​មនុស្ស​ម្នាក់​មានអត្រា​ប្រឈម​កើតជំងឺ​នេះ​តិច​ជាង​១% ។ លោក​ស្រី​ដូមីនិចមីសូត​​ បាន​លើ​ក​ឡើង​ថា ប្រសិន​​បើ​ការ​ប្រើ​ប្រាស់​​តែ និង​កាហ្វេ​ច្រើន​ពិតជា​អាច​ការ​ពារ​មនុស្ស​ម្នាក់​ឱ្យ​គេ​ច​ផុត​ពីជំងឺ Gliomas នោះ វា​នឹង​ផ្តល់​ឱ្យ​​បណ្តា​​អ្នក​​ស្រាវ​ជ្រាវ​​យល់​កាន់​តែ​ច្បាស់​​នូវ​​មូល​ហេតុ​​​នៃ​ការ​កើត​ជំងឺ​ដុះ​សាច់​ ។ លោក​ស្រី​បាន​កត់​សម្គាល់​​​ថា ក្នុងពេលឥឡូវ​នេះ យើង​មិនបាន​ដឹង​​ច្រើន​ថា អ្វីដែល​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​នោះទេ​ ។​

ការរក​ឃើញ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​ព្រឹត្តិ​បត្រ​  American Journal of Clinical  Nutritionបាន​កើត​ចេញពីការ​សិក្សា​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ចំនួន​១០ ​ដោយ​ស្រាវជ្រាវ​បាន​ធ្វើ​លើ​ផ្នែក​ដែល​​ងាយ​នឹង​កើត​ជំងឺ​មហារីក​បំផុត ។ ដើម​ដំបូង​ បុរស​និង​ស្ត្រី​ចំនួន​៥២១.៤៨៨​នាក់​ អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ​ទៅ​៧០​ឆ្នាំ បាន​ឆ្លើយ​សំណួរ​ពីរបប​អាហារ​ ការហូប​ចុក​ប្រចាំ​ថ្ងៃ ​ការ​ហាត់​ប្រាណ​ ការ​ជក់​បារី​ និង​ផ្នែក​ពាក់ព័ន្ធ​ក្នុង​ការ​រស់​នៅ​ដទៃ​ទៀត​របស់​ពួក​គេ ។ បន្ទាប់​មក គេ​បាន​​វិភាគ​ដោយ​ផ្តោត​លើ​អ្នក​ចូលរួម​ជាង​៤១ម៉ឺន​នាក់​​​ ។​ សូម​បញ្ជាក់​ថា  ការ​សិក្សា​នេះ​បាន​ចំណាយ​​ពេល​​អស់​ជាង​៨ឆ្នាំ​ តែទោះជាយ៉ាងនេះ​ក្តី​ បណ្តា​អ្នក​ស្រាវជ្រាវ​ពុំ​បាន​បញ្ជាក់​ឱ្យ​ដឹងថា តើ​ហេតុ​អ្វី​បាន​ជា​តែនិង​កាហ្វេ​អាច​ទប់​ស្កាត់​ជំងឺ​ខាង​លើ​បាន​នោះទេ ។​

ប៉ុន្តែ​ការ​សិក្សា​តាម​រយៈ​​មន្ទីរ​ពិសោធន៍​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​រកឃើញ​ថា សារធាតុ​កាហ្វេ​អុីន​ដែល​​មាន​ក្នុង​កាហ្វេ​អាច​ជួយ​ពន្យឺត​ការ​លូត​​លាស់​​ប្រភេទ​ជំងឺ Gliomas ដែល​គេហៅថា Glioblastoma ។ បន្ថែម​ពីលើ​នេះ​ទៀត​ ទាំង​​​ក្នុង​តែ​និង​កាហ្វេ​ គឺ​មាន​ផ្ទុក​សារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម(antioxidants)​ដែល​​អាច​​ជួយ​ការពារ​កោសិកា​រាង​កាយពី​ការ​បំផ្លាញ ។​លោក​ស្រី​ដូមីនិច​មីសូត​ បាន​បញ្ជាក់​ថា ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ចាំបាច់​ត្រូវធ្វើ​ជា​បន្ត​លើ​ភេសជ្ជៈទាំង​ពីរ​ដើម្បី​បញ្ជាក់​ថា ​មាន​ការ​ជាប់​ពាក់ព័ន្ធ​​គ្នា​​​​​រវាង​ការ​ប្រើប្រាស់​កាហ្វេ​និង​តែព្រម​ទាំង​ជំងឺ Gliomas ៕