ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចឈ្មួញទុច្ចរិតបង់ពន្ធបន្ថយស៊េរីម៉ូតូ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥ ប្រើ​វិធានការ​ក្តៅ​ចាប់​ម៉ូតូ​បង់ពន្ធ​បន្ថយ​ឆ្នាំ​និង​គេចពន្ធ ជា​បន្តបន្ទាប់​បានជា​ច្រើន​គ្រឿង នៅ​ពេល​ឈ្មួញ​ដឹក​ចេញ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត និង​នាំ​ទៅ​រាជធានី​ភ្នំពេញ ។ ជាក់ស្តែង នៅ​អំឡុង​ដើមឆ្នាំ​២០១៩​នេះ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥ ប្រើ​វិធានការ​ក្តៅ​ចាប់​ម៉ូតូ​បង់ពន្ធ​បន្ថយ​ឆ្នាំ​និង​គេចពន្ធ ជា​បន្តបន្ទាប់​បានជា​ច្រើន​គ្រឿង នៅ​ពេល​ឈ្មួញ​ដឹក​ចេញ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត និង​នាំ​ទៅ​រាជធានី​ភ្នំពេញ ។ ជាក់ស្តែង នៅ​អំឡុង​ដើមឆ្នាំ​២០១៩​នេះ មន្ត្រីគយ​និង​រដ្ឋាករ​នៃ​អគ្គនាយកដ្ឋាន ដែល​ឈរជើង​នៅ​ខាងលិច​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ បាន​ចាប់ម៉ូតូ​និង​រថយន្ត​គេចពន្ធ​ឱ្យ​បង់ពន្ធ​ជូន​រដ្ឋ​ជា​បន្តបន្ទាប់ ។

មន្ត្រី​គយ​និង​រដ្ឋាករ​ចល័ត​តំបន់​៥​ខេត្ត​បន្ទាយមាន​ជ័យ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមីនា​ថា ដោយ​មានការ​ណែនាំ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការ​ដាក់​វិធានការ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ឱ្យ​ពង្រឹង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់​ម៉ូតូ​គ្មាន​ពន្ធ​និង​ម៉ូតូ​ដែល​បង់ពន្ធ​បន្ថយ​ឆ្នាំ ឬ​សេ​៊​រី​ម៉ូតូ​ល្មើសច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញពី​ក្រុង​សិរី​សោភ័ណ យក​ចេញ​ទៅ​លក់​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំ
ពេញ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​បង្ក្រាប​ម៉ូតូ​គេចពន្ធ​និង​ម៉ូតូ​បង់ពន្ធ​បន្ថយ​សេ​៊​រី​ឬ​ឆ្នាំ​នេះ នៅ​ដើមឆ្នាំ​២០១៩​បាន​រក​ឃើញ​ជា​ច្រើន​គ្រឿង ដោយ​អនុវត្ត​តាម​ច្បាប់​ដែល​តម្រូវ​ឲ្យ​ឈ្មួញ​ឬ​ម្ចាស់​ម៉ូតូ​ចូល​បង់​តាម​ច្បាប់​កំណត់ ដោយ​មិន​អាច​គេចវេះ​បាន​ឡើយ ។ មន្ត្រី​គយ​និង​រដ្ឋាករ​ចល័ត​តំបន់​៥ បាន​ពន្យល់​ថា ម៉ូតូ​ដែល​បង់ពន្ធ​បន្ថយ​សេ​៊​រី​ឬ​ឆ្នាំ​ល្មើស​នឹងច្បាប់ គឺជា​ម៉ូតូ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ព្រំដែន​មក​បង់ពន្ធ តែ​ជា​ការ​បង់ពន្ធ​បន្ថយ​សេ​៊​រី​ឬ​ឆ្នាំផលិត​ដើម្បី​កេង​ចំណេញ ។

នៅ​ពេល​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​សង្ស័យ ធ្វើការ​ត្រួតពិនិត្យ​ក៏​រក​ឃើញ​ថា ម៉ូតូ​មួយ​ចំនួន​ត្រូវ​បាន​បង់
ពន្ធ​បន្ថយសេ​៊​រី​ឬ​ឆ្នាំ​ដូច​ជា​ឆ្នាំ​២០១៩ គេ​បន្ថយ​មក​ឆ្នាំ២០១៥​ជាដើម ។ ក្រោយ​ពេល​រក​ឃើញ ក៏​បាន​ចាប់​ឃាត់​​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​គយ​និង​រដ្ឋាករ ដើម្បី​បង់ពន្ធ​តាម​កំណត់ច្បាប់ ។ ការ​កេង​ប្រ​វ័​ញ្ញ​បែប​នេ រដ្ឋ​ខាតបង់​ច្រើន ៕ ​

អត្ថបទសរសេរ ដោយ