ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសាផ្លែ​ទំ​ពាំង​បាយ​ជូ​រក្រ​ហម និងផ្លែ​បឺរីខ្មៅជួយ​ជំ​រុញ​ការ​បំ​ពេញ​មុខ​ងារ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ

10 ឆ្នាំ មុន

ការ​សិក្សាមួយ​របស់​អ្នក​វិទ្យា​សាស្ត្រ​សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា សមាស​ធាតុ​គីមី​២​ប្រភេទ​​នៅ​ក្នុង​ផ្លែទំ​ពាំង​បាយ​ជូរ​ក្រ​ហម ​និង​ផ្លែ​បឺរី​​ខ្មៅ​មាន​សមត្ថ​ភាព​ជួយ​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​របស់មនុស្ស​បំ​ពេញ​មុខ​ងារ​បាន​កាន់​តែ​ត្រឹម​ត្រូវ ។ ​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Oregon State University សហ​រដ្ឋ​អា​មេរិក​បញ្ជាក់​ថា សមាស​ធាតុ

ការ​សិក្សាមួយ​របស់​អ្នក​វិទ្យា​សាស្ត្រ​សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា សមាស​ធាតុ​គីមី​២​ប្រភេទ​​នៅ​ក្នុង​ផ្លែទំ​ពាំង​បាយ​ជូរ​ក្រ​ហម ​និង​ផ្លែ​បឺរី​​ខ្មៅ​មាន​សមត្ថ​ភាព​ជួយ​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​របស់មនុស្ស​បំ​ពេញ​មុខ​ងារ​បាន​កាន់​តែ​ត្រឹម​ត្រូវ ។ ​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Oregon State University សហ​រដ្ឋ​អា​មេរិក​បញ្ជាក់​ថា សមាស​ធាតុ resveratrol ក្នុង​ទំ​ពាំង​បាយ​ជូរ​ក្រ​ហម​ និងសមាស​ធាតុ pterostilbene ក្នុង​ផ្លែ​បឺរី​ខ្មៅ​បាន​ធ្វើ​ការ​ជា​មួយ​វីតា​មីន D បង្កើននូវ​ចំ​នួន​ cathelicidin antimicrobial peptideរបស់ មនុស្ស​​ឬ​សែន CAMP ដែល​ពាក់​ព័ន្ធ​នឹង​មុខ​ងារ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ។

លោក​សាស្ត្រា​ចារ្យ Adrain Gombartបាន​ថ្លែង​ថា​៖ «ក្នុង​ចំណោម​ការ​សិក្សា​លើ​សមាស​ធាតុ​រាប់​រយ គឺ​មាន​សមាស​ធាតុ​តែ​២​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​យើង​ភ្ញាក់​ផ្អើល ។​ នៅ​ពេល​សមាស​ធាតុ​ទាំង​២​នេះ​បូក​បញ្ចូល​គ្នា​ជា​មួយ​វី​តា​មីន D នោះ​វា​បង្កើត​បាន​ជា​កម្លាំង​ខ្លាំង​មួយ​​អាច​បង្កើន​ចំ​នួន​សែន CAMP បាន​ច្រើន​ ។   នេះ​ពិត​ជា​អន្តរកម្ម​គួរ​ឱ្យ​​ចាប់​អា​រម្មណ៍​បំ​ផុត »។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា សមាស​ធាតុ resveratrol បាន​ក្លាយ​ជា​ប្រ​ធាន​បទ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យា​សាស្ត្រ​ជា​ហូរ​ហែ​ច្រើន​មក​ហើយ​។ នេះ​ក៏​ព្រោះ​តែ​ អត្ថ​ប្រយោជន៍​​សុខ​ភាព​ច្រើន​​យ៉ាង​របស់​វា​ ក្នុង​នោះ​មាន​ដូចជា កែលំអសុខ​ភាព​បេះ​ដូង ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក និង​កាត់​បន្ថយ​ការរលាក​ជា​ដើម ។ ដោយ​ឡែក​សម្រាប់ការ​សិក្សា​លើក​នេះ គឺ​ជា​លើក​ទី​១​ហើយ​ដែល​បង្ហាញ​ថា ការរួម​ផ្សំ​គ្នា​រវាង​សមាស​ធាតុ​ទាំង​២​ខាង​លើ​និង​វីតា​មីន Dជួយ​បង្កើន​ចំ​នួន​សែន CAMP ។ សែននេះ​ក៏​មាន​ប្រ​ជា​ប្រិយ​ភាព​ខ្លាំង​ណាស់​ដែរ​នៅ​ក្នុង​ស្រ​ទាប់​​​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខណៈ​ វា​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​នៅ​ក្នុង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ​ឬ​ជា​ខ្សែ​ការ​ពារ​ទី​១​របស់​រាង​កាយ​ប្រ​ឆាំង​ទៅ​នឹង​ការ​ឆ្លង​បាក់​តេរី​ផ្សេង​ៗ ។

យ៉ាង​ណា​ក៏​ដោយ ពួក​អ្នក​ស្រាវ​ជ្រាវ​បាន​ទាញ​ចំ​ណាប់​អា​រម្មណ៍​ថា ការរក​ឃើញ​លើក​នេះ​កើត​ចេញ​ពី​ការ​ពិ​សោធ​បណ្តា​កោ​សិ​កា​ក្នុង​មន្ទីរ​ពិ​សោធ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ទាន់​អាច​កំណត់​បាន​១០០​%​ថា មាន​លទ្ធផល​ដូច​គ្នា​នៅ​ពេល​អនុ​វត្ត​ជាក់​ស្តែង​នោះ​ឡើយ ។ ដូច្នេះ​​ការ​សិក្សា​បន្ត​ទៀត​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​ឈាន​ទៅ​ស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​ពី​ដំណើរ​ដែល​របប​អា​ហារ​និង​សារ​ធាតុ​ចិញ្ចឹម​បញ្ចេញ​ប្រ​សិទ្ធ​ភាព​ទៅ​លើ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ៕