ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​សាច់​ក្រហម​ញឹក​ញាប់​បង្កើន​អត្រា​ប្រ​ឈម​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ 2

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ JAMA Internal Medicine ឱ្យ​ដឹង​ថា ទទួលទាន​សាច់​ក្រ​ហម​ញឹក​ញាប់​រយៈ​ពេល​ច្រើន​​​ឆ្នាំ​អាច​បង្កើន​ឱកាស​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២ ។ ​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ជាតិ​សិង្ហ​បុរី​​​លើ​មនុស្ស​២​ក្រុម​​ប្រើ​ពេល​អស់​ជាង​៤​ឆ្នាំ​បាន​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​សាច់​ក្រ​ហម​ជា​រឿយ​ៗ​

យោង​តាម​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ JAMA Internal Medicine ឱ្យ​ដឹង​ថា ទទួលទាន​សាច់​ក្រ​ហម​ញឹក​ញាប់​រយៈ​ពេល​ច្រើន​​​ឆ្នាំ​អាច​បង្កើន​ឱកាស​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២ ។ ​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ជាតិ​សិង្ហ​បុរី​​​លើ​មនុស្ស​២​ក្រុម​​ប្រើ​ពេល​អស់​ជាង​៤​ឆ្នាំ​បាន​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​សាច់​ក្រ​ហម​ជា​រឿយ​ៗ​ដោយ​មិន​ព្រម​ផ្លាស់​ប្តូរ​អំ​ឡុង​ពេល​ការ​សិក្សា​ពិសោធប្រ​ឈម​នឹង​ឱកាស​កើត​ជំ​ងឺ​ខាង​ដើម​៤៨​ភាគ​រយ​ធៀប​នឹង​ក្រុម​ដែល​កាត់​បន្ថយឬ​ទទួល​ទាន​សាច់​ក្រ​ហម​តិច​តួច​ ដោយក្រុម​នេះ​ជួប​នឹង​អត្រា​ប្រ​ឈម​ក្រោម​១៤​ភាគ​រយ​ប៉ុណ្ណោះ ។

ចំពោះ​សាច់​ក្រហម​​ដែល​កែច្នៃ​ទុក​ឱ្យ​បាន​យូរវិញ​​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​ឃើញ​ថា វា​រឹតតែ​ផ្តល់​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ជាង​សាច់​ក្រ​ហម​ស្រស់​ទៅ​ទៀត ដ្បិត​នៅ​ក្នុងសាច់​ប្រ​ភេទ​នេះ​ផ្ទុក​​អា​ស៊ីដ​ខ្លាញ់​ Saturated Fat កម្រិត​ខ្ពស់​បំ​ផុត ។​ Saturated Fat មាន​ច្រើន​បំ​ផុត​នៅ​ក្នុង​សាច់​ ក្នុង​ស៊ុត ទឹក​ដោះគោ ។ល។  សរ​សេរ​នៅ​ក្នុង​របាយ​ការ​ណ៍​គំហើញ​របស់​ខ្លួន វេជ្ជ​បណ្ឌិត An​Pan ​​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវបាន​បញ្ជាក់​ថា ៖ «លទ្ធផល​របស់​យើង​បាន​បញ្ជាក់​យ៉ាង​មុត​មាំ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​សាច់​ក្រហម ​និង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ហើយ​វា​បន្ថែម​ទម្ងន់​ក្នុង​ភស្តុ​តាង​ដែល​កំណត់​ថា កម្រិត​បរិ​មាណ​នៃ​ការ​ទទួល​សាច់​ប្រ​ភេទ​នេះ​រយៈ​ពេល​ច្រើន​ឆ្នាំ​នឹង​ផ្តល់​អត្ថ​ប្រ​យោជន៍​លើ​ការ​ទប់​ស្កាត់​ជំ​ងឺ​រ៉ាំរ៉ៃ​មួយ​នេះ​» ។

ទឹក​នោម​ផ្អែម​ជា​ជំ​ងឺ​មួយ​ប្រ​ភេទ​ដែល​កម្រិត​ស្ករ​ក្នុង​ឈាម​របស់​បុគ្គល​ម្នាក់​ឬ​ហៅ​ថា គ្លុយ​កូស​កើន​ឡើង​ខ្ពស់ ។ ដោយ​ឡែក​ចំពោះ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​វិញ រាង​កាយ​មិន​អាច​ផលិត​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​បាន​គ្រប់គ្រាន់​ឬ​មិន​អើពើ​នឹង​វត្ត​មាន​របស់​អ័រ​ម៉ូននេះ​ ។ អាំង​ស៊ុយលីន​ជា​អ័រ​ម៉ូន​មាន​នា​ទី​បំ​លែង​​គ្លុយ​កូស​ឱ្យ​ទៅ​ជា​ថាម​ពល​ប្រើ​ប្រាស់​ដោយ​បណ្តា​កោ​សិ​កា​ក្នុង​រាងកាយ៕