ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អង់គ្លេស​បដិសេធ​កិច្ចព្រមព្រៀង​BREXIT​ជា​លើក​ទី​២

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ះ បណ្ដា​សមាជិក​សភា​អង់គ្លេស កាលពី​ថ្ងៃ​ទី​១២​មីនា​បាន​បដិសេធ​ជា​លើក​ទី​២ កិច្ចព្រមព្រៀង​ពី​ការ​ចាក​ច​ញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ហៅ​BREXIT ដែល​ចរចា​គ្នា​រវាង​ក្រុង​ឡុ​ង​ដ៏​និង​ក្រុង​ព្រុ​ច​សែ​ល ដោយ​៣៩១​សំឡេង ទល់​នឹង​២៤២​សំឡេង​គាំទ្រ​។ កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​បដិសេធ​ដោយ​សំឡេង​ភាគច្រើន​ម្ដង​រួច​មក​ហើយ…

ប្រទេស​អង់គ្លេស ះ បណ្ដា​សមាជិក​សភា​អង់គ្លេស កាលពី​ថ្ងៃ​ទី​១២​មីនា​បាន​បដិសេធ​ជា​លើក​ទី​២ កិច្ចព្រមព្រៀង​ពី​ការ​ចាក​ច​ញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ហៅ​BREXIT ដែល​ចរចា​គ្នា​រវាង​ក្រុង​ឡុ​ង​ដ៏​និង​ក្រុង​ព្រុ​ច​សែ​ល ដោយ​៣៩១​សំឡេង ទល់​នឹង​២៤២​សំឡេង​គាំទ្រ​។ កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​បដិសេធ​ដោយ​សំឡេង​ភាគច្រើន​ម្ដង​រួច​មក​ហើយ ដោយ​សភា​អង់គ្លេស​កាលពី​ខែមករា ដោយ​កាល​ណោះ​សំឡេង​បដិសេធ​មាន​ដល់​៤៣២​ទល់​នឹង​២០២​គាំទ្រ​។

ការ​បដិសេធ​ជា​លើក​ទី​២​នេះ​របស់​សភា ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​ភាព​មិន​ច្បាស់លាស់ ខណៈ​សល់​ពេល​តែ​១៧​ថ្ងៃ​ទៀត​ដល់​កាលបរិច្ឆេទ​គ្រោងទុក សម្រាប់​ការ​ចាកចេញ​គឺ​ថ្ងៃ​ទី​២៩​មីនា​។ ក្រោយ​ការ​បោះ​ឆ្នោត​របស់​សភា​នា​ថ្ងៃ​ទី​១២​មីនា​នោះ នាយក​រដ្ឋមន្ត្រី​លោកស្រី​THERASA MAY បាន​រំឭក​ថា កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​ដែល​លោកស្រី​គិត​ថា​ល្អ​ប្រសើរ​ពេក​ហើយ​។ លោក​JEREMY CORBYN​ប្រមុខ​គណបក្សប្រឆាំង​គឹ​គណបក្ស​ការងារ និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​វា​ស្លាប់​ទៅ​ហើយ​។

ទោះបី​មានការ​កែប្រែ​ចុង​ក្រោយ​នានា សម្រេច​បាន នា​ពេល​មុន​នេះ​ដោយ​លោកស្រី​THERASA MAY​ក្ដី ក៏​បណ្ដា​សមាជិក​សភា​គាំទ្រ​BREXIT​នៃ​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី បែរជា​ប្រកាស​ថា​ពួក​គេ​នឹង​បោះ​ឆ្នោត​ប្រឆាំង​ផែនការ​ធ្វើ​វិសោធនកម្ម ដែល​សម្រេច​បាន​បន្ទាប់​ពី​លោកស្រី​ទៅ​ជួប​នៅ​ក្រុង​ស្ត្រា​ស្បួ​រ កាលពី​យប់​ថ្ងៃ​ទី​១១​មីនា ជាមួយ​លោក​JEAN CLAUDE JUNCKER ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​។
បណ្ដា​សមាជិក​សភា​អង់គ្លេស​ត្រូវ​បោះ​ឆ្នោត​ទៀត​នា​ថ្ងៃ​ទី​១៣​មីនា លើ​លទ្ធភាព​នៃ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​ពុំ​ចាំបាច់​មាន​កិច្ចព្រមព្រៀង ដែល​នោះ​ជា​សេណា​រី​យ៉ូ​គេ​ពុំ​ចង់បាន​ឡើយ​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ