ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អដ្ឋិធាតុ​អ្នក​បើក​យន្តហោះ​អា​មេ​រិ​ក​ទៅ​ស្រុក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ះ បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​រាយការណ៍​ថា អដ្ឋិធាតុ​បណ្ដា​អ្នក​បើក​យន្តហោះ​អា​មេ​រិ​ក ដែល​ស្លាប់​នៅ​មី​យ៉ា​ន់​ម៉ា កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១២​មីនា បន្ទាប់​ពី​ពិធី​ប្រគល់​មួយ ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​នៅ​អា​សី​ុ​អាគ្នេយ៍​នោះ​។ សាកសព​ទាហាន​អា​មេ​រិ​ក​ជា​ច្រើន​រយ​នាក់​នៅ​ពុំ​ទាន់​រក​ឃើញ​នៅ​មី​យ៉ា​ន់​ម៉ា…

សហរដ្ឋអាមេរិក ះ បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​រាយការណ៍​ថា អដ្ឋិធាតុ​បណ្ដា​អ្នក​បើក​យន្តហោះ​អា​មេ​រិ​ក ដែល​ស្លាប់​នៅ​មី​យ៉ា​ន់​ម៉ា កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១២​មីនា បន្ទាប់​ពី​ពិធី​ប្រគល់​មួយ ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​នៅ​អា​សី​ុ​អាគ្នេយ៍​នោះ​។

សាកសព​ទាហាន​អា​មេ​រិ​ក​ជា​ច្រើន​រយ​នាក់​នៅ​ពុំ​ទាន់​រក​ឃើញ​នៅ​មី​យ៉ា​ន់​ម៉ា ជា​តំបន់​គន្លឹះ​មួយ​នៃ​ជម្លោះ​នៅ​អា​សី​ុ​រវាង​ពួក​សម្ព័ន្ធមិត្ត​និង​ជប៉ុន​។ អដ្ឋិធាតុ​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ទាំងនោះ ប្រហែលជា​អដ្ឋិធាតុ​របស់​ទាហាន​អា​មេ​រិ​ក​២​នាក់​ដែល​ស្លាប់ ក្នុង​ការ​ធ្លាក់​យន្តហោះ​ធុន​B-25G​មួយ​គ្រឿង កាលពី​ខែកុម្ភៈ​ឆ្នាំ​១៩៤៤ នៅ​SALINGYI​ក្នុង​តំបន់​SAGAING​ភាគ​ពាយ័ព្យ​មី​យ៉ា​ន់​ម៉ា​។ ពិធី​នោះ​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃ​ទី​១២​មីនា​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ម៉​ង់​ដា​ឡៃ​។ កង​ទាហាន​បាន​គោរព​សព មុន​ពេល​លើកដាក់​ក្នុង​មឈូស​គ្រប​ទង់ជាតិ​អា​មេ​រិ​ក ដឹក​តាម​យន្តហោះ​យោធា​C-17​ទៅ​កាន់​អា​មេ​រិ​ក​។

បំណែក​យន្តហោះ​B-25G​នោះ​ត្រូវ​បាន​រក​ឃើញ​២​ឆ្នាំ​ក្រោយ​ការ​ធ្លាក់ តែ​សាកសព​អ្នក​បើក​យន្តហោះ​នោះ​ទាំង​២​នាក់ ទើប​រក​ឃើញ​នា​ឱកាស​នៃ​បេសកកម្ម​ក្នុង​ពេល​ថ្មី​ៗ​នេះ របស់​ទីភ្នាក់ងារ​អា​មេ​រិ​ក​ទទួល​បន្ទុក​បញ្ហា​ទាហាន​បាត់​ខ្លួន​DPAA៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ