ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពអ៊ឺរ៉ុប និងចក្រភពអង់គ្លេសមានកិច្ចប្រជុំបន្ថែមពី Brexit

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ មីនា កន្លង​មក​ថា ប្រទេស​អង់គ្លេស និង​សហភាព​អ៊ឺ​រ៉ុ​ប…

ទីក្រុង​ឡុ​ង​ដ៍​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ មីនា កន្លង​មក​ថា ប្រទេស​អង់គ្លេស និង​សហភាព​អ៊ឺ​រ៉ុ​ប (EU) មាន​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​កិច្ចព្រមព្រៀង​ពេល​ដែល​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​នេះ​។ ភាគី​ទាំង​ពីរ​កំពុង​តែ​ព្យាយាម​ស្វែងរក​វិធី​ធ្វើ​ឲ្យ​អាច​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ចាកចេញ​មួយ​ដែល​អាច​ទទួលយក​បាន​ដោយ​សមាជិក​សភា​អង់គ្លេស​។

ប្រភព​មួយ​ចំនួន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​និង​ប្រ៊ុ​ជ​សែ​ល​បាន​ប្រាប់​ដល់​សារ​ព​ទ៌​មាន​ខាងលើ​ថា ការ​ចរចា​បែប​បច្ចេកទេស​បាន​បន្ត​កើត​មាន​ឡើង​នៅ​ថ្ងៃ​សៅរ៍ ប៉ុន្តែ​មិន​មានការ​ចរចា​ថ្នាក់​នយោបាយ​សម្រាប់​ដំណាក់កាល​នេះ​ទេ​។

អ្នកស្រី​នាយក​រដ្ឋមន្ត្រី Theresa May របស់​ប្រទេស​អង់គ្លេស​បាន​សន្យា​ដល់​សមាជិក​សភា​អ្នកស្រី​ថា​នឹង​ព្យាយាម​កែប្រែ​ល​កិច្ចព្រមព្រៀង​ទាក់ទិន​នឹង​ព្រំប្រទល់​អៀរ​ឡង់​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អ៊ឺ​រ៉ុ​ប​។

ប៉ុន្តែ​តម្រូវការ​របស់​អ្នកស្រី​ត្រូវ​បាន​បដិសេធ​ដោយ​សហភាព​អ៊ឺ​រ៉ុ​ប និង​បង្កើន​ហានិភ័យ​ថា​ប្រទេស​អង់គ្លេស​អាច​នឹង​កាត់​ផ្តាច់ទំនាក់ទំនង ៤៦​ឆ្នាំ​ជាមួយនឹង EU នៅ​ថ្ងៃ​ទី ២៩​ខែ​មិ​នា​ប្រសិនបើ​ភាគី​ទាំង​ពីរ​មិន​អាច​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ណាមួយ​បាន​។

រដ្ឋាភិបាល​អ្នកស្រី May ស្នើ​ឲ្យ​ប្រទេស​អង់គ្លេស​បន្ត​ស្ថិត​ក្នុង​សហភាព​រួច​ពន្ធ​របស់ EU និង​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ទីផ្សារ​រួម​របស់​សហភាព​នេះ​ផង​ដែរ ប៉ុន្តែ​សមាជិក​សភា​អង់គ្លេស​គិត​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​ចង​ប្រទេស​អង់គ្លេស​ជាមួយនឹង​សហភាព​រួច​ពន្ធ​។

ដើម្បី​ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​អ្នកស្រី May កាលពី​ថ្ងៃ​សុក្រ លោក Michel Barnier ដែល​ជា​អ្នក​ចរចា​តំណាង EU បាន​កត់​សម្គាល់ថា ប្រទេស​អង់គ្លេស​អាច​ចាក​ចេញពី​សហភាព​រួច​ពន្ធ​របស់ EU ដោយ​ឯកតោភាគី​បាន ប៉ុន្តែ​ពួក​គេ​ត្រូវ​អនុញ្ញាត​ឲ្យ​អៀរ​ឡង់​ខាងត្បូង​ស្ថិត​ក្នុង​ទីផ្សារ​រួម​ដដែល​។ យ៉ាងណា​ក្តី ចក្រភព​អង់គ្លេស​បាន​បដិសេធ​នឹង​សំណើរ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ