ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​នាំមុខ​កំណើន​ការ​ផ្គត់ផ្គង់​ប្រេង​ដល់​ឆ្នាំ ២០២៤

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​មក​ថា សហរដ្ឋអាមេរិក​នឹង​ជំរុញ​ដល់​កំណើន​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​ក្នុង​រយៈពេល​៥​ឆ្នាំ​មុខ​នេះ ដោយ​បន្ថែម​ប្រេង​៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ…

ទីក្រុង​ឡុ​ង​ដ៍​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​មក​ថា សហរដ្ឋអាមេរិក​នឹង​ជំរុញ​ដល់​កំណើន​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​ក្នុង​រយៈពេល​៥​ឆ្នាំ​មុខ​នេះ ដោយ​បន្ថែម​ប្រេង​៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។

ទិន្នផល​ក្នុង​សហរដ្ឋអាមេរិក​នឹង​កើនឡើង​មក​ស្មើ ១៩.៦​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០២៤ ដែល​ខ្ពស់​ជាង​ឆ្នាំ​មុន​យ៉ាង​ខ្លាំង​ដែល​ស្មើ​តែ ១៥.៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ការ​នាំ​ចេញ​ប្រេង​ឆៅ​ក៏​នឹង​កើនឡើង​ទ្វេ​ដង​ដែរ ដែល​នឹង​បង្ក​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ជា​ពិសេស​ក្នុង​ទីផ្សារ​អាស៊ី​។ ទិន្នផល​ប្រេង​ឆៅ​ក្នុង​សហរដ្ឋអាមេរិក​នឹង​កើនឡើង​ជិត ២.៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​។

ស្ថាន​ការ​នេះ​បង្ហាញ​ពី​សម្ពាធ​លើ​តម្រូវការ​ប្រេង​ឆៅ​ពី​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ខណៈ​ដែល​សហរដ្ឋអាមេរិក​និង​ដៃគូ​ប្រកួតប្រជែង​ដទៃ​បង្កើន​ទិន្នផល ប៉ុន្តែ​IEA គិត​ថា​តម្រូវការ​ប្រេង​មិន​កើន​បាន​ច្រើន​ទេ​។

កំណើន​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​សហរដ្ឋអាមេរិក​គឺ​មក​ពី​ប្រេង​ថ្ម និង​បាន​ប្រឆាំង​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់ OPEC និង​ដៃគូ​ដទៃ​ដូច​ជា​រុ​ស្ស៊ី​ក្នុង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​។ ក្រុម​នេះ​បាន​ចាប់ផ្តើម​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​សា​ជា​ថ្មី​ម្តងទៀត​នៅ​ឆ្នាំ​នេះ​ដើម្បី​ជួយ​បង្កើន​តម្លៃ​ប្រេង​។

IEA បាន​និយាយ​ថា ការ​នាំ​ចេញ​ប្រេង​ឆៅ​អា​មេ​រិ​ក​នឹង​កើន​ហួសការ​នាំ​ចេញ​របស់​រុ​ស្ស៊ី និង​ជិត​ស្មើ​ការ​នាំ​ចេញ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​ដែរ​នៅ​ឆ្នាំ ២០២៤​។

យ៉ាងណា​ក្តី តម្រូវការ​ប្រេង​ពិភពលោក​នឹង​មានការ​អន់​ថយ​ព្រោះ​សេដ្ឋកិច្ច​ប្រទេស​ចិន​ជួបនឹង​ការ​អាក់អន់ ប៉ុន្តែ​វា​នឹង​បន្ត​កើនឡើង​ប្រមាណ ១.២​លាន​ធុង​មួយ​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៤​ដែរ​ពេល​ដែល​តម្រូវការ​សរុប​ស្មើ ១០៦.៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​។

លើស​ពី​នេះ​ទៅ​ទៀត IEA មិន​គិត​ថា​កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នឹង​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង​ទេ​។ Goldman Sachs បាន​និយាយ​ថា​តម្រូវការ​ប្រេង​អាច​នឹង​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ឆ្នាំ ២០២៤​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​។

តម្រូវការ​ប្រេង​ពី OPEC នឹង​កើនឡើង​ផង​ដែរ​ប៉ុន្តែ​ព្រោះតែ​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​មិនមែន​ជា​សមាជិក OPEC ដទៃ អា​រ៉ា​ប៊ី​សា​អូឌីត និង​សម្ព័ន្ធមិត្ត​ប្រហែលជា​ត្រូវ​បន្ត​ខិតខំ​កាត់​បន្ថយ​ទិន្នផល​ប្រេង​។

IEA ព្យាករណ៍​ថា​តម្រូវការ​ប្រេង​OPEC នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០២០ ហើយនឹង​កើន​មក​ស្មើ​ជា​មធ្យម ៣១.៣​ធុង​ក្នុង​មួយ​ថ្ងៃ​វិញ​នៅ​ឆ្នាំ ២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ