រាជធានីភ្នំពេញ ៖ ជារឿងមួយថ្មីទៀតសម្រាប់អតីតមេបក្សប្រឆាំងលោកសម រង្ស៊ី ធ្វើទៅលើលោកកឹម សុខា និងក្រុមលោកកឹម សុខា គឺមានគម្រោងធ្វើយ៉ាងណាកុំឲ្យលោកកឹម សុខាសុំសិទ្ធិនយោបាយដោយទុកឲ្យជាប់ឃុំព្រមទាំងបក្ខពួក ។ យោងតាមអាខោនហ្វេសប៊ុកមានឈ្មោះថា«យុត្តិធម៌ សង្គម» ដែលដាក់រូបលោកកឹម សុខា និងអ្នកគាំទ្រក្នុងប្រូហ្វាល ដោយបានបង្ហោះសំឡេងរបស់លោកសម រង្ស៊ីផ្ញើសារតាមប្រព័ន្ធតេឡេក្រាម ជាមួយលោកឡុង រីមនុស្សជំនិតលោក (សម រង្ស៊ី) បន្ទាប់ពីលោកឡុង រី បានសួរថា តើលោកប្រធាន តើជំហរក្រុមយើងចុងក្រោយនេះ តើគួរធ្វើយ៉ាងណា ?
ជាការឆ្លើយតបនឹងសំណួរលោកសម រង្ស៊ី បាននិយាយយ៉ាងដូច្នេះថា «អ្វីដែលសំខាន់កាលណា កឹម សុខា មានសេរីភាពវិញ គឺកឹម សុខា ចង់បែកពីសម រង្ស៊ី ហើយជាគោលដៅនៅរក្សាលោកកឹម សុខា ឲ្យនៅក្នុងការឃុំឃាំងអីញ្ចឹង ។ យើងត្រូវធ្វើឲ្យ ហ៊ុន សែន មិនដោះលែងកឹម សុខា ដាច់ខាត ។ ជៀសវាងមន្ត្រីមកពីគណបក្សសិទ្ធិមនុស្សចាំបាច់មិនឲ្យទៅសុំសិទ្ធិនយោបាយពីហ៊ុន សែនដាច់ខាត» ។
រហូតមកទល់ពេលនេះមិនទាន់មានប្រតិកម្មណាមួយនៅឡើយពីខាងលោកសម រង្ស៊ី ថា សម រង្ស៊ី ពិតជាបាននិយាយបែបនោះមែន ឬយ៉ាងណា ៕
ចែករំលែកព័តមាននេះ