ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ត្រា​ត​ប្រទេស​ថៃ​សម្រេច​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ប្រើប្រាស់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ខេត្ត​ត្រា​តរបស់​ប្រទេស​ថៃ​បាន​សម្រេច​ផ្ត​ត់​ផ្គង់​ទឹក​ដូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ប្រើប្រាស់ ។ ខណៈ​ដែល​ខេត្ត​នេះ​បាន​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ ។…

ខេត្តកោះកុង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ខេត្ត​ត្រា​តរបស់​ប្រទេស​ថៃ​បាន​សម្រេច​ផ្ត​ត់​ផ្គង់​ទឹក​ដូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ប្រើប្រាស់ ។ ខណៈ​ដែល​ខេត្ត​នេះ​បាន​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា នេះ​ថា «​យប់មិញ​ខ្ញុំ​បាន​ទទួល​សារ​ជាស​ឡេ​ង និង​រូបភាព​ពី​លោក​ទេស​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​សិប្បកម្ម និង​ឧស្សាហកម្ម​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​ថា កង្វល់​នៅ​កោះកុង បច្ចុប្បន្ន​នេះ​កំពុង​ខ្វះ​ទឹក​ផឹក ហើយ​នេះ​ជា​បញ្ហា​អី​ញ្ចឹ​ង​សុទ្ធតែ​ចំណុច​អ្នក​ទាំងអស់​គ្នា​បានដឹង ហើយ​ថា យើង​កំពុង​សាងសង់ ហើយ​ឲ្យ​ឧកញ៉ា លី យ៉ុ​ង ផាត់ ដើម្បី​ទទួល​ការ​សាងសង់​សម្រាប់​រយៈពេល​វែង ប៉ុន្តែ​ត្រូវការ​ពេលវេលា​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ពេល​នេះ​ទឹក​នៅ​ក្នុង​ខេត្តកោះកុង​អាច​ផ្គត់ផ្គង់​ស្ថិត​ក្នុង​កម្រិត​ណាមួយ ឬ​អាច​ក្នុង​រយៈពេល​១​ខែ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ខេត្ត​ត្រា​តរបស់​ប្រទេស​ថៃ​បាន​ជួយ​ផ្គត់ផ្គង់​ទឹក​មក​ខេត្តកោះកុង ។

សម្តេច​ក៏​បាន​ស្នើ​ឲ្យ​មានការ​រៀបចំ​លក្ខខណ្ឌ​សម្បត្តិ ដើម្បី​ត​ទឹក​ពី​ខេត្ត​ត្រា​តម​ក​ផ្ត​ត់​ផ្គង់​ឲ្យ​អ្នក​រស់នៅ​ខេត្តកោះកុង​កុំ​អត់​មានទឹក​ប្រើប្រាស់ ។ សម្តេច​ថា ទឹក​សម្បូរ​ហើយ​សម្បូរ ហើយ​នៅ​កោះកុង​តែ​ជា​ទឹកប្រៃ ដូច្នេះ​ត្រូវ​រក​វិធី​ត​បញ្ជូន​ទឹក​ចេញពី​ប្រទេស​ថៃ​យក​ចូល​មក​ប្រទេស យើង​តាម​រយៈ​ការ​ទុយោ ឬ​ធ​ម្យោ​បាយ​ណា​ក៏​ដោយ ដើម្បី​យក​មក​ផ្ត​ត់​ផ្គង់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា តាម​តំបន់​មាត់សមុទ្រ​ត្រូវ​មាន​ភ្លៀង​ធ្លាក់​លឿន​ជាង​តំបន់​ដ៏​ទៃ ក៏​ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​នេះ គឺ​លំបាក ។

សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​ដែល​បាន​ផ្តល់​ទឹក​ជូន​មក​ខេត្តកោះកុង ដើម្បី​ផ្គត់ផ្គង់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ