ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ភី​ក​អាប់​តូច​ៗ​ជួប​ប្រទះ​នឹង​បញ្ហា​សុវត្ថិភាព​ពេល​គ្រោះថ្នាក់

5 ឆ្នាំ មុន

លោក ដេ​វី​ដ ហ្សុ​ប៊ី (David Zuby) ដែល​ជា​អនុប្រធាន​ប្រតិបត្តិ និង​ជានា​យក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ត្រួតពិនិត្យ​សុវត្ថិភាព​រថយន្ត IIHS បាន​មាន​ប្រសាសន៍​ថា ៖«​អ្នក​ប្រហែលជា​មាន​សុវត្ថិភាព​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​ពេល​ជិះ​នៅ​ក្នុង​រថយន្ត​ភី​ក​អាប់​ធំ…

លោក ដេ​វី​ដ ហ្សុ​ប៊ី (David Zuby) ដែល​ជា​អនុប្រធាន​ប្រតិបត្តិ និង​ជានា​យក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ត្រួតពិនិត្យ​សុវត្ថិភាព​រថយន្ត IIHS បាន​មាន​ប្រសាសន៍​ថា ៖«​អ្នក​ប្រហែលជា​មាន​សុវត្ថិភាព​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​ពេល​ជិះ​នៅ​ក្នុង​រថយន្ត​ភី​ក​អាប់​ធំ ជាង​ការ​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ភី​ក​អាប់​តូច ។ រថយន្ត​ភី​ក​អាប់​ធំ នឹង​មាន​សុវត្ថិភាព​ជាង​រថយន្ត​ភី​ក​អាប់​តូច ដោយសារ​តែ​វា​មាន​ទំហំ​ធំ​និង​អាច​ផ្តល់​ការ​ការពារ​ពី​ការ​ប៉ះទង្គិច​អ្នកដំណើរ​ក្នុង​រថយន្ត​ខ្ពស់​» ។

នៅ​ក្នុង​ការ​ធ្វើតេស្ត គេ​ឃើញ​ថា​រថយន្ត​ភី​ក​អាប់​តូច​ៗ អាច​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ជិះ​នៅ​ខាង​មុខ​រង​របួស ដែល​ធ្វើ​ឲ្យ​រថយន្ត​ទាំងនោះ​ទទួល​បាន​ពិន្ទុ​សុវត្ថិភាព «​ទាប​»​។ នៅ​ក្នុង​រថយន្ត​ភី​ក​អាប់​តូច​ៗ​ទាំងនោះ មាន​រថយន្ត Nissan Frontier King Cab និង​រថយន្ត Nissan Frontier Crew ដែល​មាន​ភាព​ប្រសើរ​ជាងគេ ។ លោក Zuby បាន​ថ្លែង​ថា​រថយន្ត​ម៉ាក Frontier មិន​មានការ​កែ​ទម្រ​ង​ឌី​ហ្សា​ញ​ឡើង​វិញ​ទេ ចាប់តាំងពី​ឆ្នាំ ២០០៥ ។

សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន Nissan បាន​និយាយ​ថា «​រថយន្ត Nissan Frontier Crew Cab ម៉ូ​ដែល​ឆ្នាំ​២០១៧ ទទួល​បាន​ចំណាត់ថ្នាក់​សុវត្ថិភាព​ផ្កាយ​បួន ពី NHTSA ហើយ​បាន​សម្រេច​ពិន្ទុ ‘​ល្អ​’ នៅ​ក្នុង​ការ​ធ្វើតេស្ត​កម្រិត​ខ្ពស់​ផ្នែក​ខាង​មុខ​និង​ផ្នែក​ដំបូល​របស់ IIHS » ។
ដោយឡែក​ពី​គ្នា​, IIHS បាន​រិះគន់​រថយន្ត​ភី​ក​អាប់​តូច​ៗ​ទាំងអស់​ទៅ​លើ​ការ​ដែល​មាន​ភ្លើង​មុខ​អន់ និង​មិន​មាន​ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ ។

រថយន្ត​ភី​ក​អាប់​តូច​ៗ​បាន​ទទួល​ការ​ពេញ​និយម នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ រថយន្ត​ភី​ក​អាប់​ប្រភេទ​តូច​ៗ ត្រូវ​បាន​គេ​ឃើញ​មានការ​លក់​កើនឡើង នៅ​ពេល​ដែល​ជនជាតិ​អា​មេ​រិ​ក​កាន់តែ​ច្រើន​សម្លឹង​មើល​ទិញ​រថយន្ត​ភី​ក​អាប់ ។ ចាប់តាំងពី​រថយន្ត​ភី​ក​អាប់​ធំ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​ធំ​ពេក​ឬ​មាន​តម្លៃ​ថ្លៃ​ពេក រថយន្ត​ភី​ក​អាប់​តូច​បាន​ក្លាយជា​ជម្រើស​មួយ​ដ៏​ប្រសើរ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ