ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ប្រកាស​រក​សាច់ញាតិ​​អ្នកជំងឺ​កំពុ​ងដេក​ព្យាបាល​ជាងកន្លះខែហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ទីរសម្រាក​ព្យាបាលសួ​គ៌​​ាសូម​ប្រកាស​រក​សាច់ញាតិ​របស់​នារី​វ័យ​ម្នាក់​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៩ នៅ​ជិត​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ហើយ​បាន​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​មក​សង្គ្រោះ​នៅ​​មន្ទីរសម្រាកព្យាបាល​​​សួ​គ៌​​ាជាងកន្លះខែមក​ហើយ…

រាជធានីភ្នំពេញ ៖ មន្ទីរសម្រាក​ព្យាបាលសួ​គ៌​​ាសូម​ប្រកាស​រក​សាច់ញាតិ​របស់​នារី​វ័យ​ម្នាក់​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៩ នៅ​ជិត​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ហើយ​បាន​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​មក​សង្គ្រោះ​នៅ​​មន្ទីរសម្រាកព្យាបាល​​​សួ​គ៌​​ាជាងកន្លះខែមក​ហើយ មិនទាន់ឃើញ​សាច់​ញាតិមកមើលនោះទេ​ ។

នារី​រង​គ្រោះ​ខាងលើ​មិនស្គាល់អត្តសញ្ញាណ មាន​អាយុ​ជាង​២០​ឆ្នាំ ព្រមទាំង​មាន​សាក់​នៅលើ​ដៃ​ខាងឆ្វេង ជា​ភាសា​អង់គ្លេសថា​ KON SROLANH MAK ។​

តាម​ប្រភពពី​មន្ទីរសម្រាកព្យាបាលសួ​គ៌​​ា​ខាងលើ​បាន​បញ្ជាក់​ថា កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើតឡើង​រវាង​ម៉ូតូ​មួយគ្រឿង​​ជិះ​ដោយ​យុវជន​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​ទៅ​បុក​​ជាមួយ​រថយន្ត​ស៊ី​ន​ទ្រី បណ្តាល​អោយ​​ស្លាប់​២​នាក់ និង​នារីម្នាក់​បាន​រង​របួសធ្ងន់​ ហើយ​នារី​ដែលរង​របួសធ្ងន់​នោះ​ត្រូវ​បាន​មន្ទីរ​សម្រាកព្យាបាល​​សួ​គ៌​​ា​ដឹក​យក​មក​សង្គ្រោះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ជាង​កន្លះ​ខែ​ទៅ​ហើយ​ មិន​ទាន់​ឃើញ​សាច់ញាតិ​មក​មើល​នោះ​ទេ ដូច្នេះ​​ហើយ​បើ​បងប្អូន​ណា​​មាន​បាត់សាច់ញាតិ​ ឬស្គាល់​នារីរងគ្រោះ​ដូចមាន​ភិនភាគ​ខាងលើ សូម​មក​​ទំនាក់ទំនង​​នៅ​មន្ទីរ​សម្រាកព្យាបាល​សួ​គ៌​​ា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​២១៧ ភូមិ​ឫ​​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ