ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក «RONALDINHO»​ពន្យារពេល​មក​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ប្រកាស​ពី​ការ​ពន្យារពេល​នៃ​ការ​អញ្ជើញ​មក​ដល់​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក Ronaldo de Assis…

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ប្រកាស​ពី​ការ​ពន្យារពេល​នៃ​ការ​អញ្ជើញ​មក​ដល់​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក Ronaldo de Assis Moreira ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា «Ronaldinho» មក​កាន់​ប្រទេស​កម្ពុជា​។ កំពូល​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល​គឺជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​ដូច​ខាងក្រោម​៖

«​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូម​សម្តែង​នូវ​ការ​សោកស្តាយ​ជាមួយ​ប្រិ​យ​មិត្ត អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការ​ពន្យារពេល​នៃ​ការ​អញ្ជើញ​មក​ដល់​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក Ronaldinho មក​កាន់​ប្រទេស​កម្ពុជា ដោយសារ​ភាព​ចាំបាច់ និង​កាលៈទេសៈ​ដែល​ពុំ​អាច​ដឹង​ទុកជា​មុន​។

​នីតិវិធី​ដើម្បី​ទទួល​បាន​លិខិតឆ្លងដែន​របស់​លោក Ronaldinho ត្រូវ​បាន​ពន្យារពេល​ជា​ហេតុ​បណ្តាល​ឱ្យ​លោក មិន​អាច​ចាក​ចេញពី​ប្រទេស​ប្រេ​ស៊ី​ល​និង​មិន​អាច​បំពេញ​តាម​ការ​សន្យា​មក​ចូលរួម​ក្នុង​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

Ronaldinho ពិតជា​ស្រឡាញ់​ប្រិ​យ​មិត្ត អ្នកគាំទ្រ​កម្ពុជា ហើយ​ពិតជា​ទន្ទឹងរង់ចាំ​ជួប​អ្នកគាំទ្រ​ទាំងអស់​ដោយ​ផ្ទាល់​។ លោក​ពិតជា​មាន​កិត្តិយស​និង​មាន​មោទនភាព​ណាស់ ដែល​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែល​រៀបចំ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​ចង់​ចូលរួម និង​ជា​ចំនែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​ដែល​មាន​ទេព​កោសល្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​ដើម្បី​បង្ហាញ​ការ​កោតសរសើរ និង​ការ​លើកទឹកចិត្ត លោក Ronaldinho នឹង​អញ្ជើញ​ក្រុម​ជ័យ​លា​ភី​ជើងឯក Tiger Street Football 2019 មក​ធ្វើ​ដំណើរ​ទស្សនៈកិច្ច និង​មក​ជួប​លោក​ផ្ទាល់​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ ហើយ​លោក​ក៏​ផ្ញើ​រូបថត​អនុស្សាវរីយ៍ និង​អាវយឺត Tiger Street Football ដ៏​ស្រស់​ស្អាត​ជា​ច្រើន ដែល​មាន​ចុះហត្ថលេខា​ផ្ទាល់​របស់​លោក ជូន​ដល់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​កាដូ​ទាំងនេះ​នឹង​មាន​ផ្តល់​ជូន​សំរាប់​ប្រិ​យ​មិត្ត​គាំទ្រ ដែល​ចូលរួម​លេង​កម្មវិធី​លើ Facebook ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ បន្ទាប់​ពី​ចប់​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​។​

Ronaldinho ក៏​បាន​សន្យា​ថា​នៅ​ពេល​ដោះស្រាយ​កិច្ចការ​ចាំបាច់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​រួចរាល់​ហើយ លោក​នឹង​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ផ្តល់​ព័ត៌មាន​ជូន​ដល់​មិត្ត​អ្នកគាំទ្រ​របស់​លោក Ronaldinho ហើយនឹង​ប្រកាស​ពី​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​»​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នឹង​នៅ​តែ​បន្ត​ប្រព្រឹត្ត​ទៅ និង​មាន​ក្រុម​កំពូល​ចំនួន ៦៤ ក្រុម​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខាង​មុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​នៅ ថ្ងៃ​ទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បី​ដណ្តើម​យក​ម្ចាស់​ជើងឯក Tiger Street Football Festival 2019​។​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH៕

https://youtu.be/JWYsCVCTjGI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ