ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​ថា៖ ​អ្នក​ភ្នំពេញ​មាន​បំណុល​ច្រើន​ជាងគេ

5 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារជាតិ​កម្ពុជា​បាន​អិ​យ​ដឹង​ថា​ អ្នក​រស់នៅ​ភ្នំពេញ​ជំពាក់​លុយ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ។ របាយការណ៍​មួយ​ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ឱ្យ​​ដឹង​ថា ការ​ឱ្យ​ខ្ចី​សរុប​នៅ​ភ្នំពេញ ​មាន​ចំនួន​លើស​ពី ១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​បណ្តា​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជាខេត្ត​កំពង់​ចាង…

ធនាគារជាតិ​កម្ពុជា​បាន​អិ​យ​ដឹង​ថា​ អ្នក​រស់នៅ​ភ្នំពេញ​ជំពាក់​លុយ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ។

របាយការណ៍​មួយ​ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ឱ្យ​​ដឹង​ថា ការ​ឱ្យ​ខ្ចី​សរុប​នៅ​ភ្នំពេញ ​មាន​ចំនួន​លើស​ពី ១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​បណ្តា​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជាខេត្ត​កំពង់​ចាង កណ្តាល ត្បូងឃ្មុំ សៀម​រាប និង​បាត់ដំបង ដែល​មាន​បរិមាណ​ឥណទាន​ចន្លោះ​ពី៧០០លាន​ដុល្លារ​អា​មេ​រិ​ក ទៅ១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំនួនអតិថិជនដែលទទួលបានឥណទានច្រើនជាងគេ គឺរាជធានីភ្នំពេញដែលមានអតិថិជនច្រើនជាង ២០០.០០០នាក់ និងខេត្តកណ្តាល ដែលមានអតិថិជនចន្លោះពី១៥០,០០១នាក់ ដល់២០០.០០០នាក់ ។ បន្ទាប់ពីនេះ រួមមានខេត្តកំពង់ស្ពឺ, សៀមរាប, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ធំ, និងបាត់ដំបង ដែល មានអ្នកខ្ចីចន្លោះពី១០០.០០១នាក់ ដល់១៥០.០០០ នាក់ ។

អត្ថបទសរសេរ ដោយ