ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធ្លាក់​យន្តហោះ​737MAX​នៅ​អេ​ត្យូ​ពី់​ី​គ្រប់កន្លែង​ធ្វើ​ពហិការ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ះ បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​នៅ​តែ​បន្ត​ការ​ហោះហើរ​របស់​យន្តហោះ​ធុន ប៊ូ​អី​ុ​ង​737MAX ទោះ​នៅ​តាម​កន្លែង​ជា​ច្រើន​នៃ​ពិភពលោក​គេ​នាំ​គ្នា​ធ្វើ​ពហិការ ផ្អាក​លែង​ឲ្យ​យន្តហោះ​ធុន​នោះ​ហោះហើរ ឬ​ហាម​មិន​ឲ្យ​ហោះ​លើ​ដែនអាកាស​ពួក​គេ​ក្ដី​។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី​ក៏​អ្នកដំណើរ​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង បដិសេធ​មិន​ជិះ​យន្តហោះ​737MAX​។ ពួក​អ្នកដំណើរ​ក៏​ទាមទារ​ដែរ​ឲ្យ​ផ្អាក​ប្រើ​យន្តហោះ​ធុន​នោះ…

សហរដ្ឋអាមេរិក ះ បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​នៅ​តែ​បន្ត​ការ​ហោះហើរ​របស់​យន្តហោះ​ធុន ប៊ូ​អី​ុ​ង​737MAX ទោះ​នៅ​តាម​កន្លែង​ជា​ច្រើន​នៃ​ពិភពលោក​គេ​នាំ​គ្នា​ធ្វើ​ពហិការ ផ្អាក​លែង​ឲ្យ​យន្តហោះ​ធុន​នោះ​ហោះហើរ ឬ​ហាម​មិន​ឲ្យ​ហោះ​លើ​ដែនអាកាស​ពួក​គេ​ក្ដី​។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី​ក៏​អ្នកដំណើរ​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង បដិសេធ​មិន​ជិះ​យន្តហោះ​737MAX​។ ពួក​អ្នកដំណើរ​ក៏​ទាមទារ​ដែរ​ឲ្យ​ផ្អាក​ប្រើ​យន្តហោះ​ធុន​នោះ ក្រោយ​គ្រោះថ្នាក់​របស់​យន្តហោះ​ក្រុមហ៊ុន​ETHIOPIAN AIRLINES​។

យន្តហោះ​ធុន​737MAX8 ដែល​នៅ​ថ្មី​២​គ្រឿង បាន​ធ្លាក់​អំឡុង​ពេល​តែ​៥​ខែ ដែល​មួយ​គ្រឿង​ធ្លាក់​នៅ​ឥណ្ឌូ​ណេ​សី​ុ​កាលពី​ដំណាច់​ខែតុលា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៨៩​នាក់ ក្រោយ​ពេល​ហោះ​ចេញ​បន្តិច​ដូច​គ្នា​។ ប្រទេស​ចិន​ផ្អាក​លែង​ឲ្យ​ហោះហើរ​យន្តហោះ​ធុន​737MAX8​ទាំង​៩៦​គ្រឿង​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក SOUTHWEST AMERICAN និង​UNITED AIRLINES​ត្រូវ​ធ្វើការ​ធានា​ចំពោះ​ប្រជាជន​អា​មេ​រិ​ក លើ​ការ​ត្រៀម​ហោះហើរ​យន្តហោះ​737MAX8 ឬ​ក៏​ផ្អាក​លែង​ឲ្យ​ហោះហើរ​។

ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន បាន​សម្ដែង​តាម​បណ្ដាញ​សង្គម​ពី​ការ​សង្ស័យ​របស់​ពួក​គេ លើ​ភាព​គត់មត់​កក់ក្ដៅ​របស់​យន្តហោះ​737MAX ហើយ​ស្វែងរក​ការ​ធានា​ពី​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ធ្វើ​អាជីវកម្ម​យន្តហោះ​ធុន​នោះ ដែល​តំំ​ណា​ង​ឲ្យ​១​ភាគ​៣​នៃ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ប៊ូ​អី​ុ​ង​ក្នុង​ឆ្នាំ​២០១៨​។
ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​អង់គ្លេស អា​ល្លឺ​ម៉​ង់ បារាំង​និង​ប្រទេស​នៅ​អា​សី​ុ​៣​បាន​ហាមឃាត់​ការ​ហោះហើរ​កាត់​ដែនអាកាស​របស់​ពួក​គេ​របស់​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX8​។ ចំណែក​ប្រទេស​ជា​ច្រើន​ប្រកាស​ផ្អាក​មិន​ឲ្យ​យន្តហោះ​ធុន​នោះ​ហោះហើរ​។

ទីភ្នាក់ងារ​សន្តិសុខ​អាកាសចរណ៍​អឺរ៉ុប​EASA បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១២​មីនា បិទ​ដែនអាកាស​អឺរ៉ុប សម្រាប់​ការ​ហោះហើរ​នៃ​យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​737MAX8​ឬ​737MAX9​។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​២​ថ្ងៃក្រោយ​ការ​ធ្លាក់​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX8​របស់​អេ​ត្យូ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​នោះ​ទាំង​១៥៧​នាក់​ស្លាប់​។ ទីភ្នាក់ងារ​នោះ​គូសបញ្ជាក់​ថា ការ​ហាមឃាត់​បែប​នេះ​ចាប់ផ្ដើម​ពី​ម៉ោង​១៩​ម៉ោង​សកល​ទៅ សម្រាប់​គ្រប់ការ​ហោះហើរ​យន្តហោះ​ធុន​នេះ ទាំង​ចូល​ទាំង​ចេញ​ឬ​ទាំង​ក្នុង​សហភាព​អឺរ៉ុប ទោះជា​របស់​ពួក​អឺរ៉ុប​ឬ​មក​ពី​បណ្ដា​ប្រទេស​ទី​៣​ក្ដី​។ EASA​និយាយ​ថា វិធានការ​នោះ​គឹ​ដើម្បី​ធានា​សន្តិសុខ​របស់​ពួក​អ្នកដំណើរ​។

គ្រោះថ្នាក់​របស់​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX គេ​មានការ​សង្ស័យ​លើ​បណ្ដា​ឧបករណ៍​សំខាន់​នៃ​ប្រព័ន្ធ​ហោះហើរ របស់​យន្តហោះ​ធុន​ទាំងនោះ​ជំនាន់​ចុង​ក្រោយ ដូច​ជា​ប្រព័ន្ធ​ធ្វើ​ឲ្យ​យន្តហោះ​មាន​លំនឹង​ហៅ​ប្រព័ន្ធ​MCAS ដែល​អាជ្ញាធរ​អា​មេ​រិ​ក​ទាមទារ​ឲ្យ​កែប្រែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ