ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! កា.ប់​ចាក់​គ្នា​ដូច​ក្នុង​រឿង​…​ស្លា.ប់​នៅ​កន្លែង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​កាប់​ប្រហារ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​១២ មីនា ត្រង់​ចំណុច​មុខ​ផ្ទះ​តែ​ម្តង ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​កាប់​ប្រហារ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​១២ មីនា ត្រង់​ចំណុច​មុខ​ផ្ទះ​តែ​ម្តង ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​នេះ​សមត្ថកិច្ច​បាន​អះអាង​ថា ជា​អំពើ​ឃាតកម្ម ។

ជន​រង​គ្រោះ​ត្រូវ​គេ​កាប់​ប្រហារ​នេះ​ឈ្មោះ ក្រង ចំរើន អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ឃុំ​ខាងលើ ។ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​កន្លង​មក​ជន​រង​គ្រោះ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ញឹក​ជាប់ ជា​ពិសេស​ដើរ​បង្ករឿង​ជាមួយ​អ្នក​ជិតខាង និង​អ្នក​លក់ដូរ​ដូច​គ្នា ។ នៅ​ថ្ងៃ​កើតហេតុ​មាន​ជនសង្ស័យ​២​នាក់ ដែល​អ្នក​ស្រុកភូមិ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បាន​មក​ហូប​មី​ហិល​ជាប់​ផ្ទះ​ជន​រង​គ្រោះ​នៅ​ពេល​កំពុង​ហូប​ស្រាប់តែ​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹង​ទ្រេតទ្រោត​ទៅ​រករឿង និង​វាយ​ជនសង្ស័យ ។

ពេល​នោះ​ជនសង្ស័យ​ក៏​ខឹង​តែ​មិន​បាន​តបត​ទេ ហើយ​ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​បាន​ប្រហែល​ដប់​ប្រាំ​នាទី​ក្រោយមក ស្រាប់តែ​ជនសង្ស័យ​បាន​នាំ​បក្ខពួក​ប្រហែល​ប្រាំ​នាក់ មធ្យោបាយ​៣​ម៉ូតូ ប្រដាប់​ដោយ​អាវុធ មាន​ដាវ ដំបង និង​ដែក​បំពង់​ទីប មក​ព្រួត​វាយ​ជន​រង គ្រោះ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ និង​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​តែ​ម្តង ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ប្រហារ​លើ​ជន​រង​គ្រោះ​ស្លាប់​ហើយ ជនសង្ស័យ​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់នេះ​ហើយ​គេ​ហៅ​ថា «​ធ្លាប់​ប៉ះ​អ្នក​ខ្សោយ​បាន​សេចក្តីសុខ ដល់​ជួប​ជើង​ខ្លាំង​ដេក​» ។

ករណី​ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​បាន និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ