ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់ ! តារា​ស្រី​ប្រធាន​ក្រុម​«Red Velvet»​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយសមាជិក​ក្រុម​«BLACKPINK»​ដែល​ជា​ភេទ​ដូច​គ្នា

5 ឆ្នាំ មុន

ក្រោយ​ពី​បាន​ជួប​គ្នា​កាលពី​ខែកុម្ភៈ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស នៅ​ខែមីនា​ ២០១៩ នាង​អាយ​រី​ន (Irene) ឬ​បេ ជូ​យ៉ុ​ន (Bae Joo-hyun)…

ក្រោយ​ពី​បាន​ជួប​គ្នា​កាលពី​ខែកុម្ភៈ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស នៅ​ខែមីនា​ ២០១៩ នាង​អាយ​រី​ន (Irene) ឬ​បេ ជូ​យ៉ុ​ន (Bae Joo-hyun) ប្រធាន​ក្រុម​«Red Velvet» និង​នាង​ជេន​នី ឬ​ជេន​នី គី​ម (Jennie Kim) សមាជិក​របស់​ក្រុម «BLACKPINK» បាន​បង្ហាញខ្លួន​ជា​ថ្មី​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ។

ពួក​គេ​ទាំង​២​គឺជា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កូរ៉េ​ខាងត្បូង ទោះជា​បែប​ណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​រូបថត​ណាមួយ​ដែល​ពួក​គេ​បង្ហាញ​ពី​ភាព​ល្អូកល្អិន​នឹង​គ្នា​នៅឡើយ​ទេ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​ទាំង​២​ក៏​មាន​វី​ដេ​អូ​ឃ្លី​ប​ក្នុង​ពេល​ចូលរួម​បង្ហាញ​ម៉ូ​ដ​ក្នុង​ពិធី «Paris Fashion Week» កាលពី​ថ្ងៃ​ទី​៥ មីនា​២០១៩ ។

ដោយឡែក​សម្រាប់​នាង​អាយ​រី​ន មាន​រូបថត​យ៉ាងច្រើន​បង្ហាញ​ទស្សនិកជន និង​ផ្ដល់​ក្ដី​រំភើប​ឥត​ឧបមាន​ក្រោយ​ពី​ចំណាយពេល​ទស្សនាការ​ប្រកួត​បាល់ទាត់​ក្នុង​ក្រប​ខណ្ឌ​«​យូ​ហ្វា ឆេ​ម​ពាន​លី​ក​» ជុំ​១៦​ក្រុម​ចុង​ក្រោយ ដែល​ក្លឹ​ប​Paris SG បើកទ្វារ​ទទួលភ្ញៀវ​ក្លឹ​ប​Man Utd កាលពី​ថ្ងៃ​ទី​៦ មីនា​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ