ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការកូន​សេដ្ឋី​ឥណ្ឌា​ម្តង មួយ​រោង​សុទ្ធតែ​ជន​ល្បី​ៗ

5 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​»​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ២០១៩​ ផ្សាយ​ថា អាពាហ៍ពិពាហ៍​របស់​លោក​ អាំ​ផា​នី (Ambani) អាយុ​២៨​ឆ្នាំ ​កូនប្រុស​របស់​លោក​មូ​កេស អាំ​ផា​នី…

«​រ៉​យ​ទ័​រ​»​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ២០១៩​ ផ្សាយ​ថា អាពាហ៍ពិពាហ៍​របស់​លោក​ អាំ​ផា​នី (Ambani) អាយុ​២៨​ឆ្នាំ ​កូនប្រុស​របស់​លោក​មូ​កេស អាំ​ផា​នី (mukesh ambani) មហាសេដ្ឋី​របស់​ឥណ្ឌា ជា​ម្ចាស់​ជំនួញ «Reliance Industries» ស្ថិត​ក្នុង​លំដាប់​ទី​១៣​នៅ​អា​សុី មាន​ភាព​អធិកអធម​ណាស់ ចូលរួម​ដោយ​បណ្តាជន ល្បី​ៗ ។

សម្រាប់​នាង​សា​ឡូ​កា ម៉េ​តា (Shloka Metha) ជា​កូនក្រមុំ​អាយុ​២៨​ឆ្នាំ ជា​កូនស្រី​របស់​លោក​រ៉ា​ស​សេល ម៉េ​តា (Russell Mehta) ម្ចាស់​ក្រុមហ៊ុន​លក់​ពេជ្រ​ដ៏​ធំ «Rosy Blue» ។ មង្គលការ​បាន​រៀបចំ​ឡើង​នៅ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា មាន​ភ្ញៀវ ល្បី​ៗ មាន​កិត្តិយស​ចូលរួម​ជាង​1600​នាក់ ។ ក្រៅពី​នេះ​ក៏​នៅ​មាន​តារា​សម្តែង​ពី​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ច្រើន​កុះករ​ដែរ ។

ចំពោះ​មុខ​ជំនួញ​របស់​លោក​មូ​កេស អាំ​ផា​នី បាន​ពង្រីក​សាខា​យ៉ាងច្រើន ដោយ​មាន​ក្រុមហ៊ុន​ប្រេង ឧស្ម័ន និង​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​នៅ​ទូ​ទាំង​ប្រទេស​ជាដើម ។

តាម​ការ​ប៉ាន់​ប្រមាណ​របស់​ទស្សនាវដ្ដី​«Forbes» ថា​លោក​មូ​កេស អាំ​ផា​នី មានទ្រព្យ​សម្បត្តិ​ប្រហែល​50.000​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ