ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ស្រលាញ់​បាន​ប៉ុន្មាន​ខែ​ពេល​នេះ​គូស្នេហ៍​តួអង្គ «Spider Man»​សម្រេច​ចែកផ្លូវ​គ្នា

5 ឆ្នាំ មុន

ក្តី​ស្នេហ៍​នាង​រី​តា អូ​រ៉ា (Rita Ora) តារាចម្រៀង​ដ៏​ល្បី និង​លោក​អេ​ន​ឌ្រូ ហ្គា​ហ្វីល (Andrew Garfield) តារា​សម្តែង​បាន​បញ្ចប់…

ក្តី​ស្នេហ៍​នាង​រី​តា អូ​រ៉ា (Rita Ora) តារាចម្រៀង​ដ៏​ល្បី និង​លោក​អេ​ន​ឌ្រូ ហ្គា​ហ្វីល (Andrew Garfield) តារា​សម្តែង​បាន​បញ្ចប់ ខណៈ​ពេល​ទើបតែ​សេពគប់​គ្នា​កាលពី​ប៉ុន្មាន​ខែ​កន្លង​មក ។

តារាចម្រៀង​ដ៏​មាន​មន្ត​ស្នេហ៍ និង​តួឯក​ក្នុង​ភាពយន្ត​រឿង «The Amazing Spiderman» បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​លក្ខណៈ​ស្រស់ស្រាយ​នៅ​លើ​ផែនដី​ក្នុង​ពេល​ពួក​គេ​មាន​ភាព​ល្អូកល្អិន​គ្នា ប៉ុន្តែ​បាន​ប៉ុន្មាន​ខែ​ក្រោយ​ក៏​ប្រែជា​អាប់អួ ។

រឿងហេតុ​នៃ​ភាព​អាប់អួ​នេះ​ត្រូវ​មិត្ត​ជំនិត​ម្នាក់​បញ្ជាក់​ប្រាប់់​«The Mirror» របស់​អង់គ្លេស​ថា សម្ព័ន្ធភាព​ស្នេហា​របស់​អ្នក​ទាំង​២​បាន​បញ្ចប់​ហើយ គឺជា​រឿង​ដ៏​សោកសៅ​បំផុត ប៉ុន្តែ​ពួក​គេ​ក៏​ទទួលស្គាល់​ហេតុការណ៍​នេះ និង​សម្រេចចិត្ត​រក​ដៃគូ​ថ្មី​ក្រោយ​ពី​ទើប​សេពគប់​គ្នា​កាលពី​ចុងឆ្នាំ​កន្លង​មក ។

នាង​អូ​រ៉ា​បាន​បែកបាក់​ជាមួយ​លោក​ហ្គា​ហ្វី​៊​ល ទើប​សេពគប់​ប្រហែល​៣​ខែ ក្រោយ​ពី​ឈប់​មាន​ទាក់ទង​ជាមួយ​លោក​អេ​ន​ឌ្រូ វ៉ា​ត់ (Andrew Watt) អតីត​គូស្នេហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ