ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​យើង​នេះ​ស្តួចស្តើង​ណាស់​គួរ​ខំ​បំពេញ​កុសល

5 ឆ្នាំ មុន

ពេលវេលា​ដែល​យើង​កំពុង​រស់នៅ​នេះជា​ឱកាសល្អ​សម្រាប់​ទាំងអស់​គ្នា​បំពេញ​កង​ការ​កុសល​តាម​កម្លាំង​សទ្ធា​រៀង​ៗ​ខ្លួន​។ ការ​ធ្វើ​ទាន​រក្សាសីល​គឺជា​ការ​ឧទ្ទិស​មគ្គផល​ដល់​ញាតិ​មិត្ត​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​ផង ហើយ​បុណ្យ​កុសល​នេះ​ក៏​នឹង​ទ្រទ្រង់​យើង​ឱ្យ​បាន​សុខ​ចម្រើន​ផង​ដែរ​ ។ ព្រោះហេតុនោះ​សូម​សប្បុរស​កុំ​ធ្វេសប្រហែស កុំ​ប្រមាទ​ឱ្យ​សោះ គួរ​ខិតខំ​បំពេញ​បុណ្យ​កុសល ខំ​សន្សំ​តែ​អំពើ​ល្អ ធ្វើបុណ្យ​ដាក់​បាត្រ​ឱ្យ​បាន​ច្រើន ព្រោះ​មនុស្ស​យើង…

ពេលវេលា​ដែល​យើង​កំពុង​រស់នៅ​នេះជា​ឱកាសល្អ​សម្រាប់​ទាំងអស់​គ្នា​បំពេញ​កង​ការ​កុសល​តាម​កម្លាំង​សទ្ធា​រៀង​ៗ​ខ្លួន​។ ការ​ធ្វើ​ទាន​រក្សាសីល​គឺជា​ការ​ឧទ្ទិស​មគ្គផល​ដល់​ញាតិ​មិត្ត​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​ផង ហើយ​បុណ្យ​កុសល​នេះ​ក៏​នឹង​ទ្រទ្រង់​យើង​ឱ្យ​បាន​សុខ​ចម្រើន​ផង​ដែរ​ ។

ព្រោះហេតុនោះ​សូម​សប្បុរស​កុំ​ធ្វេសប្រហែស កុំ​ប្រមាទ​ឱ្យ​សោះ គួរ​ខិតខំ​បំពេញ​បុណ្យ​កុសល ខំ​សន្សំ​តែ​អំពើ​ល្អ ធ្វើបុណ្យ​ដាក់​បាត្រ​ឱ្យ​បាន​ច្រើន ព្រោះ​មនុស្ស​យើង មានជីវិត​ប្រមាណ​ខ្លី​ណាស់ តិចតួចស្តួចស្តើង ឆាប់​សឹក​រេចរឹល ឆាប់​ធ្លុះធ្លាយ​ពុក​ផុយ​ណាស់ គឺ​មិន​ជាប់​មាំទាំ​យូរអង្វែង​ទេ ។ ដូច្នេះ​ការ​ធ្វើ​ទាន​ហ្នឹងហើយ​ជា​ស្បៀង​ជូន​ដំណើរ​យើង​បាន​ទៅ​ដល់​ទិស​ដៅ​គឺ​សុគតិភព ។

យើង​ឃើញ​ស្រាប់​ហើយ បុគ្គល​ដែល​ស្លាប់​បាត់បង់​ជីវិត​ទៅ​កាន់​បរលោក​នាយ​នោះ​ពុំ​មែន​សុទ្ធតែ​ជា​អ្នកក្រ ស្លាប់​ដោយ​អត់បាយ អត់​ទឹក​នោះ​ទេ អ្នកមាន​ខ្លះ​ក៏​ស្លាប់​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ គឺស្លាប់ទាំងអស់គ្នា​។ ដូច្នេះ​ជីវិត​នេះ​ត្រូវ​សេចក្តី​ទុក្ខ​ចោមរោម​គ្រប​សង្កត់​ជិះជាន់​គ្រប់ពេលវេលា ឥត​មាន​ទំនេរ​ស្រាកស្រាន្ត​សោះឡើយ ។

មាន​តែ​បុណ្យ​កុសល​ហ្នឹងហើយ​ដែល​អាច​ជួយ​ចម្លង​សង្ខារ​យើង​ឱ្យ​រួច​ពី​ការ​ញាំញី​ដោយ​សេចក្តី​ទុក្ខ ទៅ​ដាក់​ដល់ទី​សុខា ។