ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​នឹង​ជួប​គ្នា​កំពូល​លើក​ទី​៣​ទៀត​ជាមួយ​លោក​គី​ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក​JOHN BOLTON​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​មីនា​ថា ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​បើកចំហ​ចំពោះ​ការ​ជួប​គ្នា​កំពូល​លើក​ទី​៣ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។ ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​១០​មីនា ជាមួយ​ទូរទស្សន៍​ABC​លោក​JOHN BOLTON​លាតត្រដាង​ថា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក​JOHN BOLTON​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​មីនា​ថា ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​បើកចំហ​ចំពោះ​ការ​ជួប​គ្នា​កំពូល​លើក​ទី​៣ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​១០​មីនា ជាមួយ​ទូរទស្សន៍​ABC​លោក​JOHN BOLTON​លាតត្រដាង​ថា លោក​ត្រាំ​បាន​ចំណាយពេល​អស់​ច្រើន​មក​ហើយ ដើម្បី​ប៉ុនប៉ង​ភ្ជាប់​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​លោក​គី​ម ហើយ​លោក​មាន​ទំនុកចិត្ត លើ​ទំនាក់ទំនង​នោះ​។ លោក​ប្រធានាធិបតី​និយាយ​ថា បើកចំហ​សម្រាប់​ការ​ជួប​គ្នា​កំពូល​លើក​ទី​៣ ប៉ុន្តែ​ពុំ​ទាន់​រៀបចំ​កម្មវិធី​នៅឡើយ​ ។ ពេល​សួរ​ពី​ព័ត៌មាន​នានា​ទាន់​ទិន​ដល់​ការ​វិភាគ​បណ្ដា​រូបភាព​ផ្កាយ​រណប បង្ហាញ​សកម្មភាព​ទាំងឡាយ​នៅ​ទីតាំង​បាញ់​មី​សី​ុ​ល​របស់​កូរ៉េ​ខាងជើង លោក​BOLTON​គូសបញ្ជាក់​ថា លោក​មិន​បំ​ផ្លោង​បណ្ដា​ពាក្យ​ចចាមអារ៉ាម​លើ​រូបភាព​ផ្កាយ​រណប​ពា​ណិ​ជ្ច​កម្ម​ទាំងនោះ​ឡើយ​។ លោក​ក៏​គូសបញ្ជាក់​ដែរ​ថា ក្រុង​វ៉ា​សិ​ុ​ន​តោន​ពុំ​បាន​ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង ឲ្យ​ផ្ដល់​បណ្ដា​រូបភាព​នៃ​ទីតាំង​បាញ់​មី​សី​ុ​ល ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា​លោក​និយាយ​រឿង​នោះ ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១១​មីនា​។

សារព័ត៌មាន​អា​មេ​រិ​កមួយ​ចំនួន​មុន​នេះ​រាយការណ៍​ថា កូរ៉េ​ខាងជើង​ហាក់ដូចជា​ចាប់ផ្ដើម​កសាង​ឡើង​វិញ​ដោយ​រហ័ស​បំផុត​ទីតាំង​បាញ់​មី​សី​ុ​ល​រយៈ​ឆ្ងាយ មាន​មូលដ្ឋាន​នៅ​TONGCHANG-RI ដោយ​ដកស្រង់​ការ​វិភាគ​លើ​បណ្ដា​រូបភាព​ផ្កាយ​រណប របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន​។ ចំណែក​តំណាង​ពិសេស​សហរដ្ឋអាមេរិក​សម្រាប់​កូរ៉េ​ខាងជើង លោក​STEPHEN BIEGUN ថ្លែង​កាលពី​ថ្ងៃ​ទី​១១​មីនា​ថា សហរដ្ឋអាមេរិក​ពុំ​ចង់បាន​ការ​រំសាយ​នុយក្លេអ៊ែរ​បន្តិច​ម្ដង​ៗ របស់​កូរ៉េ​ខាងជើង​ឡើយ ហើយ​អះអាង​ថា ក្រុង​វ៉ា​សិ​ុ​ន​តោន​ទាមទារ​ឲ្យ​មានការ​រំសាយ​ទាំងស្រុង​និង​ដោយ​ឆាប់រហ័ស ជា​ថ្នូរ​នឹង​ការ​ការ​លុប​ចោល​ទណ្ឌកម្ម​។ លោក​ថា​ពុំ​ទាន់​មាន​កាលបរិច្ឆេទ​ណាមួយ តែ​លោក​BIEGUN អះអាង​ជា​ថ្មី​ថា រដ្ឋការ​លោក​ត្រាំ​ចង់​ឲ្យ​សម្រេច​បានការ​រំសាយ​នុយក្លេអ៊ែរ​ជា​ស្ថាពរ​និង​អាច​ត្រួតពិនិត្យ​បាន​ទាំងស្រុង យ៉ាង​យូរ​នា​ដំណាច់​អាណត្តិ​ទី​មួយ​របស់​ប្រធានាធិបតី​នា​ខែមករា​ឆ្នាំ​២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ