ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ សូ​នី​តា មិន​លាក់​ទៀត​ទេ ពពោះ​ជាង​៤​ខែ​ហើយ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​នៅ សូ​នី​តា បាន​សារភាព​ថា​នាង​កំពុង​ពពោះ​ជាមួយ​លោក ទិ​ត្យ ថា​វរិ​ទ្ធ ។ វា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មន្ទិល​កន្លង​មក​ពី​មហាជន​ក្លាយជា​ការណ៍​ពិត ។ កន្លង​មក​នៅ សូ​នី​តា…

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​នៅ សូ​នី​តា បាន​សារភាព​ថា​នាង​កំពុង​ពពោះ​ជាមួយ​លោក ទិ​ត្យ ថា​វរិ​ទ្ធ ។ វា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មន្ទិល​កន្លង​មក​ពី​មហាជន​ក្លាយជា​ការណ៍​ពិត ។

កន្លង​មក​នៅ សូ​នី​តា មិន​ដែល​ទទួលស្គាល់​ទេ​ថា ខ្លួន​បាន​សាង​ស្នេហ៍​ជាមួយ​លោក​ទិ​ត្យ ថា​វរិ​ទ្ធិ អគ្គនាយករង​ទូរទស្សន៍​បាយ័ន ។ ប៉ុន្តែ​ជា រឿយ​ៗ​គេ​តែង​បានឃើញ​អ្នក​ទាំង​ពីរ​បណ្តើរគ្នា​យ៉ាង​ស្និទ្ធស្នាល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នានា ។ បើ​ទោះបីជា​នៅ សូ​នី​តា ព្យាយាម​លាក់កំបាំង​រឿង​ស្នេហ៍​ក៏​ដោយ ប៉ុន្តែ​អ្នក​ក្នុង​រង្វង់​សិល្បៈ​មួយ​ចំនួន​បានដឹង​រឿង​នេះ ។

បើ​ទោះបីជា​មិន​ទាន់​មាន​ដំណឹង​រៀប​ការ​ក្តី ប៉ុន្តែ​នៅ សូ​នី​តា និង​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ត្រូវ​គេ​សង្ស័យ​ថា​បាន​ស្ម័គ្រ​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ។ អ្វី​ដែល​កាន់តែ​មានការ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​ការ​ធ្លាយ​ព័ត​មាន​ពី​ការ​ពពោះ​កូន​ដំបូង​ដែល​ជា​តំណក់ឈាម​លោក​ទិ​ត្យ ថា​វរិ​ទ្ធ និង​នៅ សូ​នី​តា ។ កន្លង​មក​នៅ សូ​នី​តា ព្យាយាម​លាក់បាំង​ពី​ការ​ពពោះ បើ​ទោះបីជា​ប្រភព​ស្និទ្ធ​នឹង​តារា​រូប​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​បញ្ហា​មួយ​នេះ​ក៏​ដោយ ។

នៅ​ទីបំផុត​នៅ សូ​នី​តា បាន​បញ្ចេញ​រឿង​នេះ​ដោយ​ខ្លួនឯង​ជា​សាធារណៈ បន្ទាប់​ពី​ពោះ​របស់​នាង​កាន់តែ​ធំ ។ កាលពី​ថ្ងៃ​ទី​១២ មីនា ២០១៩ នៅ សូ​នី​តា បាន​អះអាង​ប្រាប់​មិត្តភក្តិ​របស់​ខ្លួន​តាម​ហ្វេ​ស​ប៊ុ​កថា នាង​កំពុង​តែ​ពពោះ​កូន​ដំបូង មាន​អាយុ​ជាង​៤​ខែ​ហើយ ។ កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង គឺជា​កូនប្រុស ខណៈ​ពេល​នាង​កំពុង​ថែ​សុខភាព រង់ចាំ​ថ្ងៃ​ដែល​កូន​របស់​នាង​ចាប់កំណើត​ឃើញ​ពន្លឺ​ថ្ងៃ ។

បើ​តាម​នៅ សូ​នី​តា សម្រាប់​នាង និង​លោក​ទិ​ត្យ ថា​វរិ​ទ្ធ សប្បាយ​រីករាយ​ណាស់ នៅ​ពេល​មានកូន​ជាមួយ​គ្នា​នេះ ។

បន្ទាប់​ពី​នៅ សូ​នី​តា បាន​ទម្លាយ​ដំណឹង​នៃ​ការ​ពពោះ​មក មហាជន ជា​ពិសេស​មិត្តភក្តិ​ក្នុង​សង្គម​សិល្បៈ​ដូច​គ្នា បាន​ចូលរួម​អបអរសាទរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ