ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ក្នុង​សិប្បកម្ម​កំពុងផ្សារដែក​សុខៗស្រាប់តែ…ផ្អើលឆោឡោ

5 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិប្បកម្ម​ធ្វើ​ស្លាក​យីហោ​មួយ​កន្លែង ខ​ណៈ​​ជាង​កំពុង​តែ​ផ្សារ​ដែក ស្រាប់​ខ្ទាត​កំទេច​​ផ្សារ​​​​ទៅ​ប៉ះ​នឹង​សាំង​ក្រអូប បណ្តាល​អោយ​ឆាបឆេះ​ចេញ​ជា​ផ្កាភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្កការ​ភ្ញាក់​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១២ ខែ​មី​នា ឆ្នាំ​២០១៩​ នៅ​ឃ្លាំង​សិប្បកម្ម ​ធ្វើ​ស្លាក​យីហោ​មួយ​កន្លែង​…

រាជធានីភ្នំពេញ ៖ សិប្បកម្ម​ធ្វើ​ស្លាក​យីហោ​មួយ​កន្លែង ខ​ណៈ​​ជាង​កំពុង​តែ​ផ្សារ​ដែក ស្រាប់​ខ្ទាត​កំទេច​​ផ្សារ​​​​ទៅ​ប៉ះ​នឹង​សាំង​ក្រអូប បណ្តាល​អោយ​ឆាបឆេះ​ចេញ​ជា​ផ្កាភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្កការ​ភ្ញាក់​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១២ ខែ​មី​នា ឆ្នាំ​២០១៩​ នៅ​ឃ្លាំង​សិប្បកម្ម ​ធ្វើ​ស្លាក​យីហោ​មួយ​កន្លែង​ ក្បែរ​​បុរី​៩៩៩ ផ្លូវ​៨៩BT ក្រុម​៤ ភូមិ​ត្នោត​ជ្រុំ​៥ ​សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ សិប្បកម្ម​ធ្វើស្លាកយីហោ​ខាងលើ​គឺ​មាន​ជាង​កំពុង​តែ​ផ្សា​​ដែក លុះ​​ពេល​កំពុង​តែ​ផ្សារ​ដែកនោះ​ ស្រាប់តែ​ខ្ទាត​កម្ទេច​ផ្សារ​​ទៅ​ប៉ះ​នឹង​កំប៉ុង​សាំង​ក្រអូប ​បណ្ដាល​អោយ​ចេញ​ជា​ផ្កាភ្លើង​សន្ធោសន្ធៅ​ហុយផ្សែង​ខ្មួលខ្មាញ់​តែ​ម្តង ។ ​ភ្លាម​ៗ​នោះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ជាង​ៗ​ដែល​ក្នុងសិប្ប​កម្ម​​នោះ​បាន​នាំ​គ្នា​​យក​បំពង់​ពន្លត់​អ​គី្គ​ភ័យ និង​ទឹក​មក​ជួយ​ពន្លត់យ៉ាង​ញាប់ដៃ​ញាប់​ជើង​ទើប​​ភ្លើង​រលត់​ទៅវិញ​នៅ​វេលា​ម៉ោង​៨​​និង​​៣០​នាទី​យប់​ថ្ងៃ​ដដែល​។

​ក្រោយ​កើតហេតុ គេ​​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​ដើម្បី​សាកសួរ​ពី​ករណីកើតហេតុ​ខាងលើ​ ហើយក៍​បានអោយ​ដឹង​ថា ការ​ចាប់​ឆាប​ឆេះ​នេះ​គឺ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​រងការ​ខូចខាត​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​មួយ​គ្រឿង​, ​សំភារៈ​សំរាប់​កែ​ច្នៃ​ស្លាក​យីហោ និង​តុ ទូ​អស់​បន្តិច​ប​ន្ទួ​ច​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ