ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ស្ត្រី​មេធាវី​អី​ុ​រ៉​ង់​ម្នាក់​ដាក់គុក​៣៨​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​អី​ុ​រ៉​ង់ ះ ស្ត្រី​មេធាវី​អី​ុ​រ៉​ង់​ម្នាក់​លោកស្រី NASRIN SOTOUDEH សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ក្នុង​ប្រទេស បើ​តាម​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១១​មីនា​តាម​FACEBOOK​របស់​ស្វាមី​ថា លោកស្រី​ត្រូវ​កាត់ទោស​ដាក់គុក​ដល់​ទៅ​៣៨​ឆ្នាំ​និង​វាយ​១៤៨​រំពាត់ខ្សែតី​។ កាលពី​ខែធ្នូ​កន្លង​មកនេះ​មេធាវី​របស់​លោកស្រី NASRIN…

ប្រទេស​អី​ុ​រ៉​ង់ ះ ស្ត្រី​មេធាវី​អី​ុ​រ៉​ង់​ម្នាក់​លោកស្រី NASRIN SOTOUDEH សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ក្នុង​ប្រទេស បើ​តាម​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១១​មីនា​តាម​FACEBOOK​របស់​ស្វាមី​ថា លោកស្រី​ត្រូវ​កាត់ទោស​ដាក់គុក​ដល់​ទៅ​៣៨​ឆ្នាំ​និង​វាយ​១៤៨​រំពាត់ខ្សែតី​។

កាលពី​ខែធ្នូ​កន្លង​មកនេះ​មេធាវី​របស់​លោកស្រី NASRIN SOTOUDEH ធ្លាប់​និយាយ​ថា ស្ត្រី​រូប​នោះ​ទទួល​ការ​កាត់ទោស ពី​បទ ចេញផ្សាយ​ព័ត៌មាន​ទាំងឡាយ​ប្រឆាំង​រដ្ឋ ប្រមាថ​មេដឹកនាំ​កំពូល​នៃ​បដិវត្តន៍ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​និង​ធ្វើ​ចារកម្ម​។
ស្ត្រី​មេធាវី​រូប​នោះ​ដែល​ជាប់​ឃុំឃាំង​ចាប់តាំងពី​ខែមិថុនា​កន្លង​ទៅ​នេះ​មក ធ្លាប់​រង​ការ​កាត់ទោស​រួច​ហើយ​កាលពី​ឆ្នាំ​២០១០ ដាក់គុក​៦​ឆ្នាំ​ពី​បទ​ឃោសនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ​។ លោកស្រី​ត្រូវ​បាន​ដោះ​លែង​វិញ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ