ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​តេ​ជោ​៖​ត្រូវ​តាម​ចាប់​មេ​ក្លោ​ង​ពាក់ព័ន្ធ​គ្រឿងញៀ.ន​ក្នុង​ក្លឹ​ប​រ៉ុ​ក​ឲ្យ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជា​ធារ​ណ​ថា ទោះបីជា​ត្រូវ​ជីកដី​ជម្រៅ​ណា​ក៏​ដោយ​ត្រូវ​តាម​ចាប់​មេខ្លោង​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​ឲ្យ​បាន ហើយ​កុំ​ឲ្យ​នៅ​ពីក្រោយ​ខ្នង ។ សម្តេច​តេ​ជោ​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជា​ធារ​ណ​ថា ទោះបីជា​ត្រូវ​ជីកដី​ជម្រៅ​ណា​ក៏​ដោយ​ត្រូវ​តាម​ចាប់​មេខ្លោង​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​ឲ្យ​បាន ហើយ​កុំ​ឲ្យ​នៅ​ពីក្រោយ​ខ្នង ។ សម្តេច​តេ​ជោ​បន្ត​ថា កុំ​ឲ្យ​មាន​អ្នក​កាង​ខ្នង​ចំពោះ​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​ឲ្យ​សោះ ហើយ​​ទោះបីជា​ថ្នាក់​ប៉ុន្មាន​ក៏​ត្រូវ​កម្ចាត់​ដែរ ។ សម្តេច​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នា​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩​ថា ករណី​រ៉ុ​ក គឺជា​ករណី​មិន​ត្រូវ​លើកលែង​នោះ​ទេ ។ ករណី​រ៉ុ​ក​ទោះបីជា​ត្រូវ​ជីក​ជម្រៅ​ប៉ុន្មាន​រយ​ម៉ែត្រ ឬ​ម៉ឺន​ម៉ែត្រ ចុះ​ក្នុង​ដី​ ដើម្បី​រក​មេខ្លោង​ក៏​ត្រូវ​ជីក​ឲ្យ​ជ្រៅ​តាម​រក​ដែរ ។

សម្តេច​បាន​បញ្ជាក់​ថា «​រក​ឲ្យ​ឃើញ​ព្រោះ​ការ​បំផ្លិច​ប​ផ្លាញ​ដែល​ចេញពី​កន្លែង​នេះ គឺ​ធំធេង ហួសពេល ។ តាម​ខ្ញុំ​ដឹង​នៅ​សល់​មួយ​កន្លែង​ទៀត ប៉ុន្តែ​ឥឡូវ​វា​សម្ងំ ។ ពេល​នោះ​បើ​ប្រតិបត្តិការ​ម្តង​ពី​កន្លែង​អាច​ចប់ អី​ញ្ចឹ​ង​ឯ​ឧត្តម​កែវ កឹ​ម​យ៉ា​ន នៅ​ទី​នេះ សម្រាប់​មានការ ខ្លួន​ហើយ​មិន​ថា ដឹង​ទៅ​ទីណា​»​។ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​លើក​ឡើង​ថា រឿង​កម្សាន្ត​ចាំបាច់​ណាស់​ត្រូវ​សម្តេច​លូកដៃ​ចូល​ក្នុង​សំណុំរឿង​នេះ ដោយ​មិន​អាច​ឲ្យ​រួច​ផុត​នោះ​ទេ ។ សម្តេច​ថា «​អី​ញ្ចឹ​ង​សំណុំរឿង​មួយ​នេះ ខ្ញុំ​ត្រូវ​លូកដៃ​ចូល​ក្នុង​សំណុំរឿង​នេះ គឺ​មិន​អាច​ឲ្យ​រួច​ផុត​ទេ ឧក្រិដ្ឋកម្ម​មួយ​នេះ​វា​ធ្ងន់​ហួស ។ គ្រឿងញៀន​បាន​បំផ្លាញ​នូវ​អនាគត​របស់​យុវជន​យើង​មិន​តិច​ទេ ហើយ​នៅ​រ៉ុ​ក​តើ​បាន​បំផ្លាញ​ប៉ុន្មាន​រួច​ហើយ ? អី​ញ្ចឹ​ង​ទេ មិន​អាច​ផ្តន្ទាទោស​ត្រឹម​អា​មេការ​តូចតាច អា​មេ​បន្ទាប់ និង​អា​អ្នក​ជក់​នោះ​ទេ ។ ចាប់​អា​មេ​វា​អាធំ​» ។

សម្តេច​ក៏​បាន​ប្រើ​សំដី​ធ្ងន់​ចំពោះ​រឿង​គ្រឿងញៀន​នៅ​រ៉ុ​កថា «​រឿង​នេះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ដាច់ខាត ដោយ​គ្មាន​ការ​លើកលែង​ទេ ។ ខ្ញុំ​បាន​បញ្ជាក់​ហើយ​អភិក្រម​៥​យ៉ាង​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យាបាល និង​វះកាត់ ។ មិនមែន​ធ្វើ​តែ​វិស័យ​រដ្ឋ​នោះ​ទេ វិស័យ​ឯកជន​ក៏​ត្រូវធ្វើ​ដែរ សង្គម​ទាំងមូល​ត្រូវធ្វើ​បញ្ហា​នេះ​ដោយ​គ្មាន​ការ​លើកលែង​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​រួច​ទេ​» ។ សម្តេច​ក៏​បាន​លើក​ទៀត​ថា ទោះបីជា​ជាប់​ដល់​មន្ត្រី​ថ្នាក់​ណា​ក៏​ដោយ​ក៏​ត្រូវ​តែ​ធ្វើ​ដែរ​នៅ​ទី​នេះ​ខ្ញុំ​ធ្លាប់​បាន​លើក​ឡើង​ថា ត្រឹម​អ្នកឯង​ពាក់​ផ្កាយ ខ្ញុំ​ដក​មិន​បាន​នោះ អ្នក​ពាក់​លោក​ខែ ក៏​ខ្ញុំ​ដក​ដែរ ខ្ញុំ​ចាប់​បាន​ដែរ ។ ឲ្យ​តែ​តុលាការ​ស៊ើបអង្កេត​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​កុំ​ឲ្យ​អ្នក​ណា​មក​ជើងកាង ទោះបីជា​ជើងកាង​ចេញ​មក​មួយ​កងពល​ក៏​ដោយ ក៏​ខ្ញុំ​វាយ​កម្ទេច​ចោល​ទាំងអស់​» ។
សម្តេច « ខ្ញុំ​មិន​និយាយ​សំដី​ពួក​អាណា​អី ប្រុង​មក​ចាប់​ខ្ញុំ​ទេ ! ធន់​អស់​នឹង​ចង់​មក​ចាប់ ហ៊ុន សែន ខ្ញុំ​ហ៊ាន​និយាយ​ត្រឹម​កងទ័ព មួយ​កងពល ឬ​ពី​កងពល ខ្ញុំ​វៃ​ក្រវាត់​ចោល​ទាំងអស់ ដូច្នេះ​ក្រុម​គ្រឿងញៀន​ត្រូវ​មើល​ឲ្យ​ច្បាប់​អំពី​ចំណុច​នេះ ។ យើង​ត្រូវ​ចាប់ផ្តើម​អំពី​សមត្ថភាព​រ៉ុ​ក​នេះ​មួយ ដើម្បី​បង្ហាញ​ថា មិនមែន​តែ​ចាប់​តែ​អាតូច​តាច​ទេ អា​មេ​ក្លោ​ង​ធំ​ប៉ុន្មាន​ក៏​ដោយ​ទោះបីជា ក្នុង​វិស័យ​ឯកជន និង​ក្នុង​រដ្ឋ​ហ្នែ​ង​មាន​លុយ​ប៉ុន្មាន ស័ក្តិ​ប៉ុន្មាន​វៃ​ទាំងអស់​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​«​ខ្ញុំ​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​រឿង​ដក​ឧត្តមសេនីយ​នៅ​ខេត្តរតនគិរី ខ្ញុំ​ថា ខ្ញុំ​បាន​សម្រេចចិត្ត​មួយ​ថា ជា​ការ​សម្រេច​អភិក្រម​ទី​៥ គឺ​វះកាត់​បន្ទាប់​ទៅ​ដក​ដោយ​មិនដឹង​ខ្លួន​នូវ​អភិបាលរង​ខេត្ត​ពីរ​រូប ។ នេះ​ត្រូវ​យក​ខ្សាច់ និង​គ្រោះ​ចេញពី​ស្បែកជើង​ទើប​អាច​ដើរទៅ​មុខ​បាន ។ ខ្ញុំ​អាច​បន្ថែម​ខ្លា​ក៏​វៃ​ពស់​ក៏​វៃ​ពស់​ក៏​វៃ​រុយ​ក៏​វៃ​កន្លាត​ក៏​វៃ​ឲ្យ​តែ​បំផ្លាញ​ដល់​សង្គម​វៃ​ទាំងអស់ ។ អី​ញ្ចឹ​ង​ទេ​អត់​មាន​ថា វៃ​អាតូច អត់​វៃ​អាធំ​ទេ «…» អាហ្នឹង​ទាល់តែ​វៃ​ទាំងអស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ