ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​គួរ​ឃើញ​ភ័យ​ក្នុង​អបាយភូមិ

5 ឆ្នាំ មុន

កុលបុត្រ​ខ្លះ​សូ​ម្បី​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ស្វែងរក​អាហារ​ភោជន​បែប​ពុំ​សមគួរ​មាន វេជ្ជកម្ម ប្រព្រឹត្ត​បាបធម៌​ជាដើម មិន​ខ្លាច​អបាយភូមិ​ឡើយ ។ ដោយសារ​តែ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​ត្រូវ​គេ​មាក់ងាយ និន្ទា​ពោលទោស​ក្នុង​បច្ចុប្បន្ន​នេះ លុះ​ទម្លាយ​ខន្ធ​ទៅ​ក្នុង​ភព​ខាង​មុខ ក៏​កើតជា​សមណ​ប្រេត…

កុលបុត្រ​ខ្លះ​សូ​ម្បី​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ស្វែងរក​អាហារ​ភោជន​បែប​ពុំ​សមគួរ​មាន វេជ្ជកម្ម ប្រព្រឹត្ត​បាបធម៌​ជាដើម មិន​ខ្លាច​អបាយភូមិ​ឡើយ ។

ដោយសារ​តែ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​ត្រូវ​គេ​មាក់ងាយ និន្ទា​ពោលទោស​ក្នុង​បច្ចុប្បន្ន​នេះ លុះ​ទម្លាយ​ខន្ធ​ទៅ​ក្នុង​ភព​ខាង​មុខ ក៏​កើតជា​សមណ​ប្រេត ដូច​សេចក្តី​ដែល​បាន​ពោល​ទុក​ហើយ​ក្នុង​ពុទ្ធោវាទ​មាន​ជា​អាទិ៍​ថា សូ​ម្បី​សង្ឃាដី​របស់​សមណ​ប្រេត​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​ហុយ​ទ្រលោម ។

ព្រោះហេតុនោះ​ការ​ឃើញ​ភ័យ ហើយ​លះកិលេស វៀរ​អំពើ​ខុសឆ្គង​នៃ​អ្នកបួស លោក​ចាត់​ថា​ជា​ស្រែបុណ្យ​ដ៏​ពិសិដ្ឋ ពូជ​គឺ​ទាន​ដែល​បរិស័ទ​សាបព្រោះ​ទៅ​ក្នុង​បុញ្ញ​ខេត្ត​នោះ​នឹង​បាន​ផល​ច្រើន ។